header ads

Sponsor

vivo

តាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុនvivo ដែលទើបតែនឹងផុសនោះគឺបានឲ្យអតិថិជនរបស់ខ្លួនធ្វើការទស្សន៍ទាយតារាតំណាងថ្មីរបស់ខ្លួនរហូតដល់ពីររួប ដែលរូបភាពនោះមានរូបរបស់កំពូលតារាចម្រៀងដែលល្បីល្បាញនៅក្នុងប្រទេសកម្ពុជាគឺលោក ព្រាប សុវត្ថិ នៅចំកណ្តាល និងរូបភាពសង្ខាងជារូបព្រាលៗប៉ុន្តែយើងអាចមើលដឹងថាពួកគាត់ជាជានារីផងដែរ។ តាមរយះរូបភាពនេះយើងឃើញថាមានអ្នកចូលរួមលេងនិងទស្សន៍ទាយcommentច្រើនមែនទែនដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ក្នុងនោះផងដែរក៏មានអ្នកទស្សន៍ទាយថាកញ្ញា សុខ ពិសី កញ្ញា សុខ ស្រីនាង កញ្ញា ទេព បូព្រឹក្ស កញ្ញា ឡូរ៉ា ម៉ម តែយ៉ាងណាមិញយើងក៏មិនទាន់ដឹងច្បាស់ថាពួកគាត់ទាំងពីររូបនោះជាអ្នកណាដែរ។ អ្វីដែលពិសេសនោះអ្នកចូលរួមគ្រាន់តែចូលរួមទស្សន៍ទាយនោះនឹងឪកាសទទួលបានរង្វាន់ពីក្រុមហ៊ុនvivo កាសក្តោបត្រចៀកចំនួន5រង្វាន់ថែមទៀតផង។

យើងបានដឹងហើយថាក្រុមហ៊ុនvivoជាក្រុមហ៊ុនដ៏ធំមួយផ្នែកទូរស័ព្ទដៃ ដែលកំពុងប្រកួតប្រជែងយ៉ាងខ្លាំងក្នុងទីផ្សារពិភពលោក ក៏ដូចជាមានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជាកាលពីឆ្នាំ2017ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ជាពិសេសមួយរយះចុងក្រោយនេះគឺម៉ូឌែលV9និង X21 ពីព្រោះតែវត្តមានរបស់លោកព្រាប សុវត្ថិ ដែលជាតារាតំណាងរបស់ក្រុមហ៊ុន ទើបបានជំរុញដល់ទីផ្សាររបស់ក្រុមហ៊ុនVIVOគួរឲ្យកត់សម្គាល់ផងដែរ។

អ្វីដែលពិសេស ពេលនេះក្រុមហ៊ុនVIVOបានជ្រើសរើសតារាតំណាងពីររូបបន្ថែមទៀតដើម្បីជួយជំរុញទីផ្សាររបស់ក្រុមហ៊ុនឲ្យកាន់តែខ្លាំង និងកាន់តែធ្វើឲ្យអតិថិជនរបស់ខ្លួនជឿជាក់លើBrandរបស់ខ្លួនជាងនេះទៅទៀត។ ត្រលប់មកវិញយើងចាំមើលថាក្រុមហ៊ុនVIVOនឹងមានផលិតផលអ្វីថ្មីនឹងមកដល់ទៀតឬទើបជ្រើសរើសតារាតំណាងបន្ថែមរហូតដល់ពីររូប? តើពូកគាត់ទាំងពីររូបជាអ្នកណា?

តាមដានផេកផ្លូវការរបស់ក្រុមហ៊ុនVIVO : https://www.facebook.com/vivosmartphonekh/

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post