header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ទាក់ទងនឹងដំណើររឿងស្ត្រីជនជាតិ​ចិន​ ដែលបើករថយន្តបំបុកចោរឆក់ទូរស័ព្ទ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវ​បាន​នគរបាល​ខណ្ឌ​ចំការមន​ នៅតែជាប្រធានបទក្ដៅ ក្នុងការជជែកវែកញែក ពីអ្នកលេងនៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅឡើយខណៈម្សិលមិញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ សម្រេច​បញ្ជូនឡើងតុលាការហើយ ដោយនគរបាលព្រហ្មទ័ណ្ឌខណ្ឌចំការមន បានសរសេរបាយការណ៍សន្និដ្ឋានថា ស្ត្រី​ជនជាតិ​ចិន​ រូប​នេះ​ ប្រឈម​បទល្មើស​មនុស្ស​ឃាត​ដោយ​អចេតនា​ ។

ជាមួយគ្នានេះដែរ លោក បណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភា បានលើកឡើងថា ៖  វាគួរតែនាំប៉ូលិស ឬអាជ្ញាធរ ដែលពាក់ព័ន្ធទៅតុលាការដែរ ព្រោះគ្មានសមត្ថភាពរក្សាសន្តិសុខជូនដល់ប្រជាជនស្លូតត្រង់។ បើខ្ញុំក៏ធ្វើបែបនេះដែរ ព្រោះអ្នកជិះម៉ូតូគ្រោះថ្នាក់ចំពោះក្រុមនេះច្រើនណាស់។ គួរត្រូវផ្ដល់មេដាយដល់ស្ត្រីនេះ បើសិនរឿងនេះជាការពិត។ យើងដឹងថា ធ្វើបែបនេះជាទោសឧក្រិដ្ឋ តែក្រុមនេះសាហាវណាស់។ គួរតែបង្កើតច្បាប់ដោយឡែកទៅលើជនបែបនេះ។

ក្រោយពីមានការលើកឡើងបែបនេះ យើងសង្កេតហាក់មានការគាំទ្រ ច្រើនពីអ្នកលេងហ្វេសប៊ុក។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post