អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសជនជាតិជប៉ុនម្នាក់ ត្រូវគេប្រទះឃើញដេកស្លាប់ ក្នុងបន្ទប់ទាំងអក្រាតកាយ សង្ស័យគាំងបេះដូង (ខ្យល់គរ) ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៧ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះវីឡាលេខ៩០ ផ្លូវលេខ១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់ថា ជនរងគ្រោះ ឈ្មោះ ណាកាណុ ហីុណូរ៉ូរិ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរគ្រូបង្រៀនភាសាជប៉ុន ស្នាក់នៅផ្ទះលេខ៩០ ផ្លូវ១៩បុរីពិភពថ្មីភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាន់លិខិតឆ្លងដែនលេខ១២០៧៨៩០៧២ ។

លោកពូម្នាក់ឈ្មោះ សូ សុន អាយុ៦៥ឆ្នាំ ដែលជាអ្នកបើកបររថយន្តឲ្យម្ចាស់ផ្ទះខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានបើករថយន្ត១គ្រឿង ដោយដឹកនារីជាជនជាតិជប៉ុន២នាក់ ចេញពីក្រុមហ៊ុន មកផ្ទះវីឡាកន្លែងកើតហេតុ ដើម្បីមកមើលជនរងគ្រោះ ព្រោះមេរបស់ជនរងគ្រោះ ខលតាមទូរស័ព្ទមិនលើក លុះមកដល់ផ្ទះកើតហេតុខាងលើ នារី២នាក់បានឡើងទៅបន្ទប់ ហើយគោះទ្វារហៅ មិនឮឆ្លើយតប ក៏យកសោពីសង្សាររបស់ជនរងគ្រោះ ចាក់មើល ទើបឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ។ តាមការសន្និដ្ឋានរបស់គ្រួពេទ្យថា ជនរងគ្រោះស្លាប់ បណ្តាលមកពីស្ទះសរសៃឈាមក្នុងបេះដូង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានសុំច្បាប់ឈប់សម្រាកទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ សាន់់រ៉ាយ ក្រោយមកក៏ត្រឡប់មកផ្ទះវិញ ហើយបានចូលទៅសម្រាកនៅផ្ទះ ក្នុងបន្ទប់ ក្រោយមកអ្នកធ្វើការជាមួយគ្នាបានខលមកមិនលើក ផ្ញើសារក៏មិនឃើញតបសោះ ពេលនោះគាត់នាំគ្នាមកដល់ផ្ទះជនរងគ្រោះ បានទៅគោះទ្វារ ក៏មិនបើក បានយកកូនសោពីសង្សារបស់គាត់ បើកទ្វារបន្ទប់ ចូលមើល ស្រាប់តែបានឃើញជនរងគ្រោះបានដេកស្លាប់នៅលើគ្រែ ក្នុងបន្ទប់តែម្តង ដោយពុំមានស្លៀកពាក់ខោអាវទេ ហើយក៏មានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យតែម្តង ។

បច្ចប្បន្ន សពជនរងគ្រោះត្រូវ បានយកទៅដំកល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំស្ថានទូតមកទទួលយកទៅធ្វើកោសល្យវិច័យបន្ត ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor