header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសវ័យ៣៦ឆ្នាំម្នាក់ ទើបតែមកពីប្រទេសវៀតណាមបាន១០ថ្ងៃ គាំងបេះដូងដេកស្លាប់លើវេរ៉ងដាផ្ទះជាន់ទី៤ បង្កការភ្ញាក់ភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះត្រួតពិនិត្យ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចផ្ទះជួលលេខ ១២៨ E4z តាមបណ្ដោយផ្លូវលេខ១២៨ ក្រុម៤ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា សពមានឈ្មោះ ទៀង ឌឹកជុង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់នំបុ័ង ស្នាក់នៅផ្ទះជួលលេខ ១២៨ អឺ ៤ហ្សិត តាមបណ្ដោយផ្លូវលេខ១២៨ ក្រុម៤ ភូមិ៣ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

ប្រភពព័ត៌មានពីស្ត្រីជាម្ដាយបានប្រាប់ឲ្យដឹងថា កូនរបស់គាត់ បានចូលមកស្នាក់នៅផ្ទះរបស់គាត់ បានចំនួន១០ថ្ងៃទេ ព្រោះកូនរបស់គាត់ ទើបតែមកពីប្រទេសវៀតណាម ដោយជារៀងរាល់ថ្ងៃ កូនរបស់គាត់បានលក់នំបុ័ងសាច់ក្នុងមួយថ្ងៃ២ដង់ ព្រឹកម្តង ថ្ងៃម្តង ប៉ុន្តែនៅថ្ងៃកើតហេតុ កូនរបស់គាត់បានចេញលក់តែពេលព្រឹក ពេលថ្ងៃ មិនសូវស្រួលខ្លួន ក៏សម្រាកនៅផ្ទះ លុះដល់ម៉ោង៨យប់ បានយកកន្ទេលទៅដេកនៅវេរ៉ងដា រហូតដល់ព្រឹកឡើងគាត់បានទៅដាស់ មិនភ្ញាក់ ទើបដឹងថា កូនរបស់គាត់ស្លាប់បាត់ទៅហើយ។

បន្ទាប់មកគាត់ក៏បានរត់ទៅប្តឹងសមត្ថកិច្ចឲ្យចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញកុសល្យវិច័្ចយបានចុះមកដល់កន្លែងកើតហេតុ ត្រួតពិនិត្យដោយសពបានស្លាប់ដោយសារគាំងបេះដូង ។ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដឹកយកទៅបូជានៅវត្តទឹកថ្លា ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post