header ads

Sponsor

រិទ្ធី

ក្រោយពីទទួលឋានៈស្មើទេសរដ្ឋមន្រ្តីភ្លាម លោក ពេជ្រ​ ស្រស់ ប្រធានគណបក្សបក្សយុវជនកម្ពុជាគ្រោងលើកយក៤ចំណុចទៅពិភាក្សាក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និង​ផ្តល់យោបល់។ នេះបើយោងតាមការផ្សាយផ្ទាល់ក្នុងគេហទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មាននៃគយកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

វីដេអូររយៈពេលជាង៣នាទី លោក ពេជ្រ ស្រស់ នឹងលើកប្រធានបទ​ទៅពិភាក្សាក្នុង ឧត្តមក្រុមប្រឹក្សាពិគ្រោះ ​និង​     ផ្តល់យោបល់មាន៤ចំនុច៖ 
ទី១- ការដំឡើងតម្លៃកសិកម្ម នឹងការ​ស្វែង​រកទីផ្សារលក់ចេញសម្រាប់ផលិតផលកសិកម្ម ។

ទី២- ស្នើអោយរដ្ឋសភាជាតិអណត្តិទី៦ លុបចោលច្បាប់សញ្ជាតិថ្មី ហើយប្រើប្បាប់ចាស់វិញ​ ដើម្បីទប់ស្កាត់ការបាត់បង់អធិបតេយ្យភាពដែនដីកម្ពុជា ។

ទី៣- ពិនិត្យ នឹងរឹតបន្តឹងនៅច្បាប់អន្តោប្រវេសន៍ នឹងលុបបំបាត់ការតាំងលំនៅផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាម​ នៅតាម​ម៉ាត់ទន្លេរទូទាំងប្រទេសកម្ពុជា។

ទី៤- លុបបំបាត់ការគម្រាមកំហែងគ្រប់ប្រភេទមកលើសកម្មនយោបាយពីមន្ត្រីភូមិ ឃុំ នឹងអ្នកមានអំណាចនៅតាមមូលដ្ឋាន។

លោក ពេជ្រ ស្រស់ អះអាងថាលោក គ្មានសិទ្ធិអំណាចដើម្បីចាប់ចង ទៅអាកាត់អីទេ គ្រាប់តែពិគ្រោះផ្តល់យោបល់ដល់គេ បើគេមិនធ្វើជាងរឿងបោះគេ តែលោកនឹងធ្វើសន្នីសិទ្នសារព័ត៌មានថាគេធ្វើឬអត់។

គួររំលឹកថា កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ព្រះមហាក្សត្រត្រាស់បង្កប់តែងតាំងសមាសភាពឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី ក្នុងនោះលោក ពេជ្រ ស្រស់ មានឋានៈស្មើទេសរដ្ឋមន្រ្តី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post