header ads

Sponsor

រិទ្ធី

សម្តេចអគ្គមហាសេនាបតីតេជោ ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៅ​អាណត្តិ​ទី៦ នឹង​អញ្ជើញទៅប្រទេស​ចិនមុនគេ បន្ទាប់រាជរដ្ឋាភិបាលថ្មីប្រសូត្រឡើង។ យោងតាមសេចក្ដីប្រកាសព័ត៌មានដែលចេញដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ កម្ពុជា ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨។

សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងចូលរួមពីធីតាំងពិព័​រណ៍ចិន-អាស៊ានលើកទី១៥ ដែលមានរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១២​ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងទីក្រុងណានី​ង ខេត្តក្វាងស៊ី តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

នៅក្នុងការតាំងពិព័រណ៍នេះដែរ សម្តេច ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះ នៅពិធីបើកពិព័រណ៌ចិន-អាស៊ានលើកទី១៥ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគិន និងភ្លៀវទេសចរដែលមានសក្កានុមកកាន់តំបន់អាស៊ាន។

អំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោ​ នឹងជួបពិភាក្សាដាច់ដោយឡែកជាមួយឥស្សរជនចិន និងទទួលការជួបសម្ដែងការគួរសមពីថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងថ្នាក់ដឹកនាំធុរកិច្ចសំខាន់ៗទៀត ព្រមទាំងផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន ផងដែរ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ​ លោក លី ឃឹងជាំង នាយករដ្ឋ​មន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន​បាន​អបអរ​សាទរ​ដល់សម្តេច​ ហ៊ុន សែន ដែល​ត្រូវ​បាន​ជ្រើស​តាំង​ជា​នាយករដ្ឋ​មន្ត្រី​កម្ពុជា​​ជា​​ថ្មី​ម្ដង​ទៀត ហើយលើកឡើងថា​ ក្រោម​ការ​ដឹកនាំ​ដ៏​រឹងមាំ​របស់​សម្តេច ហ៊ុន សែន ប្រជាជន​កម្ពុជា​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ដ៏​សម្បើម នៅ​ក្នុង​បុព្វ​ហេតុ​នៃ​ការ​កសាង​ជាតិ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post