header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានលោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចុះទៅចាប់ដោយស្ងាត់ៗ ហើយមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានថតរូបភាពឡើយ មិនដឹងថា មានអាថ៌កំបាំងអ្វី គ្រាដែលចុះបង្ក្រាបហើយ ឬចង់លាក់បាំងព័ត៌មាន។

ប្រតិបត្តិការដ៏អាថ៌កំបាំងខាងលើនេះ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ និងដកហូតបានទូរហ្គេមបាញ់ត្រី ចំនួន១គ្រឿង។

ជុំវិញករណីបង្ក្រាបខាងលើនេះ អាជ្ញាធរមូលដ្ឋាន មិនបានបំភ្លឺឡើយ បន្ទាប់ពីដឹងថា មានអ្នកសាព័ត៌មានទៅដល់ទីនោះដែរ ក្រៅពីដាក់បម្រាមហាមថតកិច្ចប្រតិបត្តិការបង្ក្រាប ដែលធ្វើឲ្យមហាជនងឿងឆ្ងល់ថា តើអាជ្ញាធរបង្ក្រាបចាប់មែនទែន ឬមួយយ៉ាងណាក៏មិនដឹង ឬមួយទូរហ្គេមនោះចាស់ពេកមិនចង់ឲ្យថតឬ ត្រូវបានគេមកដឹកយកទៅដូរ ឬមួយយកទៅជួសជុលក៏មិនដឹង កាលបើថតរូបមិនបានផង កុំថា ឡើយសាកសួរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post