header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្ដរជាតិ ក្រសួងសន្ដិសុខ នៃសាធារណៈរដ្ឋប្រជាមានិតចិន លោក Hu Binchen ចង់ស្វែងយល់បន្ថែម អំពីតម្រូវការ នៃការបណ្ដុះបណ្ដាល កងកម្លាំងនគរបាលកម្ពុជា និងតម្រូវការជាក់ស្ដែង ទៅលើសម្ភារៈបច្ចេកទេសផងដែរ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយនាយឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក Hu Binchen បានថ្លែងថា “ចង់ស្វែងយល់បន្ថែម អំពីតម្រូវការ នៃការបណ្ដុះបណ្ដាល កម្លាំងនគរបាលកម្ពុជា ក៏ដូចជាតម្រូវការជាក់ស្ដែង ទៅលើសម្ភារៈបច្ចេកទេសមួយចំនួន ដែលភាគីចិន គាត់នឹងពិនិត្យលទ្ធភាព ក្នុងការបន្ដជួយគាំទ្រ ផ្អែកទៅលើកិច្ចសហប្រតិបត្តិការ កាលពីខែឧសភា កន្លងទៅ ដែលក្រសួងទាំងពីរ (ក្រសួងមហាផ្ទៃ-ក្រសួងសន្ដិសុខចិន) បានចុះហត្ថលេខាជាមួយគ្នា”។

ចំណែក លោក នាយឧត្តមសេនីយ៍ឯក ប៉ោ ភក្តិ ថ្លែងអំណគុណថ្នាក់ដឹកនាំក្រសួងសន្ដិសុខ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងធ្វើឲ្យកម្ពុជា-ចិន កាន់តែរីកចម្រើនបន្ដទៀត។

ទន្ទឹមនេះផងដែរ ថ្នាក់ដឹកនាំក្រសួងសន្ដិសុខចិន នឹងបន្ដដំណើរទស្សនកិច្ច ទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួបពិភាក្សាគ្នាជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីធ្វើយ៉ាងពង្រឹងសិន្តសុខសាធារណៈ ខណៈខេត្តព្រះសីហនុសំបូរទៅដោយជនជាតិចិន មកវិនិយោគលើវិស័យផ្សេងជាច្រើន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post