header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ ជនសង្ស័យជាឃាតកវ័យក្មេង ខឹងខ្ចីលុយមិនសងហើយឌឺដងទៀត ខឹងចិត្តពេក យកកាំបិតទៅចាក់សម្លាប់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ រួចរត់គេចខ្លួន តែត្រូវសមត្ថកិច្ចស្រាវជ្រាវវែកមុខឃើញ និងឃាត់ខ្លួនតែម្តង ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​៥និង២០នាទី នៅថ្ងៃទី​២១ ខែកញ្ញា​ ឆ្នាំ២០១៨ នៅចំណុចសាលា អាន់នៀកម៉ះ ភូមិជ្រោយមេត្រីលើ ភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្កណ្ដាល ។

ជនរងគ្រោះ​ ឈ្មោះ ម៉ាអាត នោតវ៉ាវី ភេទប្រុស អាយុ១៤ឆ្នាំ នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (នៅក្នុងបន្ទុក) ។ មានស្នាមរបួស ៖មុតជ្រៅដល់បំពង់ក ប្រវែង៦ស.ម×៣ស.ម, ស្នាមមុតលើគ្រាប់ពោនរាងឆូតត្រង់ប្រវែង៣ស.ម ស្នាមរលាត់ដាច់ស្បែកក្រោយថ្គាមស្ដាំ និងរបួសមុតក្រោយចង្ការខាងស្ដាំ ស្នាមរលាត់លើកខាងស្ដាំ ដាច់សរសៃឈាមធំ (អាក់ទែរ)។

ជនសង្ស័យ១នាក់ឈ្មោះ ទ្រេស សាគីរិន ភេទប្រុស អាយុ១៥ឆ្នាំ នៅភូមិ ជ្រោយមេត្រីលើ ឃុំប្ញស្សីជ្រោយ ស្រុកមុខ កំពូលខេត្តកណ្ដាល មុខរបរ សិស្ស ។

វត្ថុតាងចាប់យក៖ ទូរស័ព្ទ Ipone 4 មានស្រោមពណ៌ខ្មៅ ១គ្រឿង ចំណែកកាំបិត រកមិនឃើញ (តាមចម្លើយ របស់ជនសង្ស័យបានសារភាពថា៖ ខ្លួនបានបោះចោលទៅក្នុងទឹកទន្លេ នៅកន្លែងជនរងគ្រោះដួលស្លាប់) ។

ក្រោយពីស្ដាប់ចម្លើយ របស់ជនសង្ស័យរួច ជំនាញស្រុក ខេត្ត អាជ្ញាធរមូលដ្ឋាន មានវត្តមានចូលរួមពិនិត្យហេតុ និងរុករកវត្ថុតាងដោយ CPU (អង្កការ គាំពារ ការពារ អនីតិជន) ជាមួយនគរបាលបច្ចេកទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃផងដែរ។

សមត្ថកិច្ចបង្ហើបថា នៅថ្ងៃកើតហេតុ វេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ ឈ្មោះ សារី ម៉ាត់ ជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិ បានយកសំរាមទៅបោះចោលនៅមាត់ទន្លេក្រោយសាលារៀនអាន់នៀកម៉ះ ភូមិជ្រោយមេត្រីលើ រួចបានប្រទះឃើញសាកសពជនរងគ្រោះដេកស្លាប់ ដោយមានហូរឈាមដាបលើ(សាប)ផ្លូវ ដើរចុះទន្លេ រួច ក៏មានការផ្អើលឆោឡោ ហៅអ្នកភូមិចេញមកមើល។

នៅថ្ងៃដដែលវេលាម៉ោង០៥និង៥៤នាទីព្រឹក សមត្ថកិច្ច បានទទួលព័ត៌មានពីលោក នាយប៉ុស្តិរដ្ឋបាលឫស្សីជ្រោយ ហើយបានដឹកនាំ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកសហការជាមួយអាជ្ញាធរមូលដ្ឋាន ប៉ុស្តិរដ្ឋបាលនិងកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យហេតុឃើញថាជនរងគ្រោះឈ្មោះ ម៉ា អាត នោតវ៉ាវី ដេកស្លាប់ក្នុងថ្លុកឈាមលើ(សាប)ផ្លូវ ចុះមាត់កំពង់ទឹក ជាប់និងទ្វារដែកជញ្ជាំងសាលា ក្បាលទៅទិសខាងលិច ជើងសណ្ដូក ទៅទិសខាងកើត មុខផ្ងារត្រង់មកខាងលើ ដៃស្ដាំ អង្កុញបត់ឡើងលើ ដៃឆ្វេង ជើងឆ្វេង សណ្ដូកត្រង់ ជើងខាងស្ដាំអង្កុញ ចុងជើងទល់និងទ្វារ ដែក មានពាក់ស្បែកជើងផ្ទាត់ ពណ៍ខ្មៅ ម៉ាកFlip step ពាក់អាវយឺតដៃវែង ពណ៌ខ្មៅ ម៉ាកUS ARMY រូបផ្កាយលាយពណ៌ក្រហមត្រឹមកែងដៃ ស្លៀកខោលីអូពណ៌លឿង ម៉ាកXian Liang និង ស្លៀកកន្សែងពណ៌ក្រហមពីក្រៅ។

ជនរងគ្រោះមានកម្ពស់ ១.៦០ម៉ែត្រ សម្បុរសណ្ដែកបាយ កាត់សក់ខ្លី។ នៅជុំវិញកន្លែងកើតហេតុសមត្ថកិច្ច ពិនិត្យឃើញមាន៖ ១.ស្នាមឈាម១តក់ស្រក់ប្រឡាក់នៅលើមាត់ពាងទឹករបស់ឈ្មោះ សា អៃសះ។ ២.ស្នាមឈាមប្រឡាក់ ជញ្ជាំងផ្ទះរបស់ឈ្មោះសា អៃសះ ចំហៀងខាងលិច១កន្លែង។ ៣.ស្នាមឈាម១តក់ស្រក់ប្រឡាក់នៅលើ(សាប)មុខផ្ទះឈ្មោះសា អៃសះ ៤.ស្នាមឈាម១តក់ស្រក់ប្រឡាក់នៅលើ(សាប)ផ្លូវចុះទៅមាត់ទន្លេ ៥.ស្នាមឈាមប្រឡាក់ នៅលើទុយយោបូមទឹកចំហៀងខាងជើងសាសព និង៦.ស្នាមឈាមស្រក់តក់ៗជាច្រើនកន្លែងលើ(សាប) ខាងកើត ខាង លិច និង ខាង ត្បូង ។

សមត្ថកិច្ចថា មូលហេតុ ជនសង្ស័យមានគំនុំ (រឿងជនរងគ្រោះ ខ្ចីលុយជនសង្ស័យ ចំនួន ៤០.០០០រៀល) ជនរងគ្រោះបានខ្ចីលុយពីជនសង្ស័យហើយសន្យាសងវិញ នៅថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨។ លុះព្រឹកថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០១៨ពេលជនសង្ស័យទៅទារលុយពីជនរងគ្រោះមិនបានហើយខឹង និងជនរងគ្រោះ មើលងាយ តិះដៀលថែមទៀត ក៏កើតចិត្តខឹង និងមានគំនុំលើជនរងគ្រោះ។ នៅមុនម៉ោងកើតហេតុជនសង្ស័យ បានឃើញជន រងគ្រោះកំពុងអង្គុយមើល Facebook នៅក្រោមដើមស្វាយជិតកន្លែងកើតហេតុ ក៏ដើរទៅយកកូនកាំបិតចិតបន្លែក្នុងធុងទឹកអំពៅរបស់ម្ដាយ មកលួចចាក់លើជនរងគ្រោះពីក្រោយចំហៀងផ្នែកបំពង់ក ដាច់សរសៃឈាមធំ បណ្ដាលឲ្យជនរងគ្រោះស្លាប់។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចក្រោយពីពិនិត្យហេតុជនរងគ្រោះពិតជាស្លាប់ដោយសារជន យកកូនកាំបិតចិតបន្លែមានដងឈើចុងស្រួចមានប្រវែងប្រហែល២តឹកមកចាក់បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង និងបន្តចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post