header ads

Sponsor

vivo

V11&V11i ទើបតែសម្ពោធពីរថ្ងៃជាប់គ្នាកាលពីសប្តាហ៍មុន ដែលមួយថ្ងៃសម្ពោធប្រកាសអំពីតម្លៃជាផ្លូវការជាមួយម្ចាស់នានាទូទាំងប្រទេស និងមួយថ្ងៃទៀតគឺកម្មវិធីដ៏ធំ vivo Music Run Glow Concert មានការចូលរួមពីយុវវ័យយ៉ាងច្រើនហួសការរំពឹងទុករបស់ក្រុមហ៊ុន។

ក្រុមហ៊ុនvivoបានឲ្យអតិថិជនរបស់ខ្លួនធ្វើការកក់ទុកមុននូវម៉ូដែល V11&V11i តាំងពីមុនថ្ងៃសម្ពោធទៅទៀត និងបន្តការកក់នេះបន្ទាប់ពីការសម្ពោធ។ ប៉ុន្តែតាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុនបានឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅ គឺម៉ូដែល V11&V11i បានចេញលក់ជាផ្លូវការហើយ ដូចនេះរាល់អតិថិជនទាំងអស់ដែលបានកក់មុននោះ គឺអាចទៅទទួលយកទូរស័ព្ទដែលខ្លួនបានកក់ទុក និងចំពោះអតិថិជនដែលមិនទាន់បានកក់ក៏អាចទៅធ្វើការជាវទូរស័ព្ទបានតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស។ ក្នុងនោះផងដែររាល់អតិថិជនដែលទៅជាវទូរស័ព្ទម៉ូដែល V11តម្លៃ399$ និង V11iតម្លៃ299$ ពេលនេះគឺនឹងទទួលបានកាដូជាច្រើនដូចជា៖ ដបទឹក ដងសែលហ្វី កាស និងបន្តោង I-Ring vivo។ ក្រុមហ៊ុន vivo លើកនេះពិតជាធ្វើបានល្អមែនទែនទាំងបច្ចេកវិទ្យាដ៏ទំនើបតែតម្លៃសមរម្យ ព្រមទាំងការសម្ពោធដ៏ធំដែលក្រុមហ៊ុនទូរស័ព្ទផ្សេងៗមិនធ្លាប់មានពីមុនផងដែរ។ ពេលនេះយើងទៅមើលលក្ខណៈពិសេសរបស់ម៉ូដែល V11&V11i៖

+ចំពោះV11ដែលមានចំនុចពិសេសដូចជា:

  • -បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃលើអេក្រង់ដ៏ទំនើប (Fingerprint Scanning)
  • -បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)
  •  -អេក្រង់លាតធំជាងមុនទំហំ 6.41inch " (FHD+Super AMOLED)+2340*1080
  • -ថាមពលថ្មទំហំធំ 3400mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម 5នាទី និយាយបានដល់ 2ម៉ោង 30នាទី
  • -បច្ចេកវិទ្យា AI HDR, AI Face Beauty​ ,AI Portrait Framing ដែលអាចថតរូបភាពព្រាលកាន់តែស្អាត
  • -កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 12MP+5MP (24 Million Photographic Units)
  • -មានពីរពណ៌គឺ Starry Black និង Nebula Blue
  • -Funtouch OS_4.5/Android 8.1
  • -Qualcomm 660AIE Octa-core 1.95GHz
  • -RAM 6GB + ROM 128GB

+ចំពោះV11iដែលមានចំនុចពិសេសដូចជា:

  • -បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃខាងក្រោយ (Finger Print)
  • -បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)
  • -អេក្រង់ 6.3inch" (FHD+2280*1080) IPS
  • -ថាមពលថ្មទំហំធំ 3315mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម 5នាទី និយាយបានដល់ 3ម៉ោង 48នាទី
  • -បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត
  • -កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 16MP+5MP(24 Million Photographic Units)
  • -មានពីរពណ៌គឺ Starry Black និង Nebula Blue
  • -Funtouch OS_4.5/Android 8.1
  • -P60 Octa_core 2.0GHz
  • -RAM 4GB + ROM 128GB (MicroSD Card Up to 256GB)

លក្ខណៈពិសេសប៉ុននេះអាចឲ្យអ្នកទាំងអស់គ្នាពិចារណាបានលើម៉ូដែល V11&V11i របស់ក្រុមហ៊ុនvivo ដូចនេះចំពោះអតិថិជនដែលចាប់អារម្មណ៍នោះ អាចទៅធ្វើការជាវបានហើយតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស។

ពត៌មានបន្ថែមសូមចូលទៅកាន់ផេកvivo: https://www.facebook.com/vivosmartphonekh/

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post