អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ លទ្ធផលផ្លូវការនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) លទ្ធផលបេក្ខជនសរុប តាមនិទ្ទេស នាសម័យប្រឡង ២០ សីហា ២០១៨ រួមមាន បេក្ខជន និទ្ទេស A ២៩០ នាក់,បេក្ខជន និទ្ទេស B ១ ៥៣២ នាក់, បេក្ខជន និទ្ទេស C ៤ ៦៣១ នាក់, បេក្ខជន និទ្ទេស D ១៣ ៩៩៩ នាក់ ,បេក្ខជន និទ្ទេស E ៥៤ ៦០៧ នាក់ ខណៈបេក្ខជនប្រឡងជាប់ទូទាំងប្រទេសមានចំនូន ៧៥ ០៥៩ នាក់។

ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៨នេះដែរ អង្គប្រជុំក្រុមប្រឹក្សាវិន័យរបស់ ក្រសួង អប់រំយុវជន និងកីឡា ដោយមានការចូលរួមពីតំណាងរបស់អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចដាក់វិន័យចំពោះបេក្ខជនដែលបានប្រព្រឹត្តខុសឆ្គង ផ្ទុយនឹងបទប្បញ្ញតិ្ត និងកម្រិតវិន័យ ហើយត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិចំនួន ១៧នាក់ ក្នុងនោះមានការប្រើប្រាស់ទូរស័ព្ទដៃ៣នាក់ ករណីយកសំណៅឯកសារ និងទូរស័ព្ទចូលក្នុងបន្ទប់ប្រឡង ៦នាក់ ករណីយកនាឡិកាដៃ Smart Watch ចូលក្នុងបន្ទប់ប្រឡង១នាក់ និងករណីរកឃើញមានសញ្ញា សម្គាល់អាគតដ្ឋាន នៅលើសន្លឹកកិច្ចការបេក្ខជន ៧នាក់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor