header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ដូចប្រិយមិត្តបានដឹងហើយថា តារាកំប្លែងជើងចាស់គឺ លោក ពូកុយ សព្វថ្ងៃវ័យរបស់លោកគឺកាន់តែចំនាស់ ធ្វើឲ្យកម្លាំងក៏ចុះខ្សោយ ខណៈពេលដែលតាមស្ថានីយ៍ទូរទស្សន៍ត្រូវការតារាកំប្លែងថ្មីៗ ធ្វើឲ្យអាជីបជាតារាកំប្លែងរបស់ក្រុមកំប្លែងរបស់ លោកពូកុយ មានការធ្លាក់ចុះជាខ្លាំង រហូតកាលពីប៉ុន្មានខែមុននេះគឺខាងទូរទស្សន៍បានសម្រេចបញ្ឈប់ការសម្តែងរបស់ក្រុមកំប្លែងលោកពូកុយតែម្តង។

ប៉ុន្តែពិតជាដំណឹងមួយដ៏ល្អសម្រាប់ក្រុមកំប្លែងរបស់ លោក ពូកុយ ក្រោយពីលោកពូ បាន Live វីដេអូជូនដំណឹងថា ក្រុមកំប្លែងរបស់លោកត្រូវបានខាងទូរទស្សន៍អនុញ្ញាតិឲ្យសម្តែងវិញហើយ គឺក្នុងកម្មវិធី «មន្តស្នេហ៍សំនៀង» ដែលជាកម្មវិធីដែលក្រុមកំប្លែងរបស់លោកពូធ្លាប់សម្តែងពីមុន។

ក្រោយដឹងបែបនេះ មហាជនជាច្រើនបានបានសម្តែងអារម្មណ៍សប្បាយចិត្ត ដែលក្រុមកំប្លែងរបស់លោកពូ បានសម្តែងនៅលើកញ្ចក់ទូរទ្សន៍រួមគ្នាជាថ្មីម្តងទៀត។

សូមស្តាប់សម្តីរបស់លោកពូ កុយ ខាងក្រោមនេះ:

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post