header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ បានធ្វើសកម្មភាពឡើងលើដំបូលផ្ទះគាស់បម្រុង​ចូលលួចទ្រព្យសម្បត្តិក្នុងហាងលក់ទូរស័ព្ទ តែម្ចាស់ភ្ញាក់ដឹងខ្លួនទាន់ស្រែកចោរៗ ក៏ត្រូវប្រជាពរដ្ឋព័ទ្ធចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ចំណែកបក្ខពួក៣នាក់ទៀត រត់គេចខ្លួនបាត់​។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង​១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ចំណុចហាងលក់ទូរស័ព្ទមួយកន្លែងជាប់ប៉ុស្តិ៍ព្រែកឯង ក្នុងភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ៅ ជា ភេទប្រុស អាយុ៣០ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣២៩ ភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ ក ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំណែចជនរងគ្រោះឈ្មោះ ប៊ុន រ័ត្នថា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯងខណ្ឌច្បារអំពៅ។

តាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅយប់​កើតហេតុ គាត់កំពុងដេកយាមនៅក្នុងតូបលក់ទូរស័ព្ទដៃ ស្រាប់តែឮសំរឹបជើងលើដំបូងផ្ទះ ហើយក៏ស្រែកចោរៗ ស្រាប់តែជនសង្ស័យ៣នាក់ បានរត់ឡើងម៉ូតូមួយគ្រឿងគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូមួយគ្រឿង ម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១AW-២៧៥២ មួយសន្ទុះ​ក្រោយមកស្រាប់លេចជនសង្ស័យម្នាក់ បានដើរមកយកម៉ូតូថា ខ្លួនបានភេ្លច ក៏ត្រូវប្រជាពរដ្ឋចាប់ប្រគល់ឲ្យ​សមត្ថកិច្ច ព្រមទាំងដកហូតកន្រ្តៃកាត់ដែក១, កាំបិត១, ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន)១កញ្ចប់តូច រួចក៏បញ្ជូនមកសួរនាំនៅ​ប៉ុស្តិ៍ព្រែកឯង ។

បច្ចុប្បន្ន​ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ព្រែកឯង កសាងសំ​ណុំរឿងបញ្ជូ​នបន្តមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post