header ads

Sponsor

រិទ្ធី

អាជ្ញាធរប៉ូសិលប៉ុស្តិ៍ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង មិនឱ្យបើកវគ្គបណ្ដុះបណ្ដាលចិញ្ចឹមមាន់ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

សមត្ថកិច្ចប៉ុស្តិ៍នគរបាល និងអធិការស្រុក បានចុះឃាត់ វគ្គបណ្តុះបណ្តាលបង្រៀនពីវិធីចិញ្ចឹមមាន់តាមបែបធម្មជាតិនិង ការផ្សំចំណីមាន់តាមបែបធម្មជាតិរបស់ប្រជាសមាគមនៅភូមិត្រពាំងពពេល ឃុំអំពិល ស្រុករមាហែកខេត្តស្វាយរៀង បើ​ទោះ​បីជា​​អង្គការ​នេះ​អះ​អាង​ថា ​បាន​សុំ​ច្បាប់​អនុញ្ញាត​​ហើយ​ក្តី។ ការចុះឃាត់ប្រជាសហគមន៍នៅពេលនេះ បង្កឱ្យពលរដ្ឋតូចចិត្តជាខ្លាំង ខណៈដែលតំណាងប្រជាសហគមន៍ហៅទង្វើនេះថាការគំរាមកំហែងនិងរារាំងការអភិវឌ្ឍន៍កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។ យោងតាមហ្វេសប៊ុក Theng Savoeun.

បើតាមសមាគម CCFC បានធ្វើការជូនដំណឹង និងយល់ព្រមពីសំណាក់មេភូមិ មេឃុំ និងការិយាល័យកសិកម្មស្រុកក៍ដោយ។

ប្រជា​សហគមន៍​ បាន​បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន ដែល​មិនបាន​ផ្ដល់​ភាព​ងាយស្រួល​ដល់​ដំណើរ​ការ​បង្រៀន​អំពី​របៀប​ចិញ្ចឹម​មាន់​បែប​ធម្មជាតិ និង​បច្ចេកទេស​ដល់​កសិករ ហើយ​​បែរ​ជា​មក​ហាមឃាត់​មិន​ឱ្យ​បង្រៀន​ទៅ​វិញ ក្រោម​ហេតុផល​ថា​ គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត។

​​​អ្នកស្រី ខៀវ សារ៉ុន តំណាង​សហគមន៍​សាមគ្គី​រមាសហែក មានប្រសាសន៍ថា៖​ ពួក​គាត់​បាន​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង មាន​ការ​យល់ព្រម​ពី​ការិយាល័យ​កសិកម្ម​ស្រុក​កាល​ពី​ថ្ងៃ​ទី​១២ កញ្ញា​រួច​ហើយ ​ដើម្បី​បើក​វគ្គ​បណ្ដុះបណ្ដាល​ដល់​កសិករ​ពី​របៀប​ចិញ្ចឹម​មាន់​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ -១៩ ខែ​កញ្ញា​ ឆ្នាំ២០១៨។

សូមអញ្ជើញទស្សនាវិដេអូរដូចតទៅ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post