header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ លោកឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ​និងជាមេបញ្ជាការកងទ័ពជើងគោក ​បានអញ្ជើញ​ជា​អធិបតីភាព ​ក្នុង​ពិធី​ខួបអនុស្សាវរីយ៍​គម្រប់១០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានអង្គរក្ស (០៤ កញ្ញា ២០០៩-០៩ កញ្ញា ២០១៨) ស្ថិតនៅ​ទួល​ក្រសាំង ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។

ក្នងពិធីខួបអនុស្សាវរីយ៍​គម្រប់១០ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកមិញនេះមានការចូលរួមពីបណ្តាអង្គទូត សេនានុព័ន្ធ អនុព័ន្ធយោធា នៃប្រទេសជាមិត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រសួងការពាជាតិ នាយទាហាន នាយទាហានរង​ ពលទាហាន និងភ្ញៀវជាតិ-អន្តរជាតិ ប្រមាណជាជាង២ពាន់នាក់ ដោយមានការតាំងបង្ហាញយោធបរិក្ខាផ្សេងៗផងដែរ។

ក្នុងពិធីនេះ ឧត្តមសេនីយ៍ឯក កូនប្រុសច្បងសម្តេចតេជោ បានអញ្ជើញកាត់ខ្សែបូរណ៍សម្ពោធអគារទីបញ្ជាការចំនួន០៣ខ្នង ផងដែរ។

គួររំលឹកថា ឧត្តមសេនីយ៍​ឯក​ ហ៊ុន ម៉ាណែត ទើបតែត្រូវបានព្រះមហាក្សត្រខ្មែរត្រាស់បង្កប់តែងតាំងជា មេបញ្ជាការកងទ័ពជើងគោក នាពេលថ្មីៗនេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post