header ads

Sponsor

ភក្ដី

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលប្រជុំនន្ទី “អគារ ក” សាលាខេត្ត ឯកឧត្ដម រស់ ផារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងចាត់អាទិភាពគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិលឡើងវិញសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០១៩-២០២១ ខេត្តស្វាយរៀង ។ 

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលរងខេត្ត បានបញ្ជាក់ថា អនុលោមតាមច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធមួយចំនួន តម្រូវឲ្យក្រុមប្រឹក្សាប្រភេទនីមួយៗ ត្រូវមានកម្មវិធីវិយោគបីឆ្នាំរំកិល ហើយត្រូវធ្វើបច្ចុប្បន្នភាព ជារៀងរាល់ឆ្នាំ សម្រាប់វិភាគស្ថានភាព ដោយផ្ដោតទៅលើការកំណត់បញ្ហា និងតម្រូវការជាអាទិភាព ដូចដែលក្រុមការងារបានរៀបចំចងក្រង និងលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនាពេលនេះ ។

ជាមួយនេះផងដែរ ឯកឧត្ដម បានលើកឡើងពីគោលបំណង នៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តនេះឡើង គឺដើម្បីធ្វើអាទិភាវូបនីយកម្ម លើគម្រោងអាទិភាពទាំងឡាយ ក្នុងក្របខ័ណ្ឌ នៃផែនការអភិវឌ្ឍន៍ខេត្ត ឲ្យស្ថិតក្នុងកម្រិតមួយ ងាយស្រួលក្នុងការចាត់ចែង អនុវត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ សុខមាលភាពប្រជាពលរដ្ឋក្នុងខេត្ត ។

ជាចុងបញ្ចប់ ឯកឧត្ដមអភិបាលរងខេត្ត ក៏បានស្នើដល់មន្ទីរដែលពុំទាន់បានរៀបចំចាត់អទិភាពគម្រោងអនុវត្តរបស់ខ្លួន ត្រូវរៀបចំឲ្យបានឆាប់ និងផ្ញើជូនមកក្រុមការងារដើម្បីចងក្រង ព្រមទាំងត្រូវបន្តចូលរួមសហការក្នុងការអនុវត្តការងារនៅជំហានបន្ទាប់ឲ្យបានល្អប្រសើរ ធ្វើយ៉ាងណារៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឲ្យបានទាន់ពេលវេលាតាមប្រតិទិនដែលបានកំណត់ និងមានលក្ខណៈគ្រប់ជ្រុងជ្រោយឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post