header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ចាម: នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល១៥.០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា នៅចំណុចមុខផ្ទះរបស់ឈ្មោះ យុន ស្រីមុំ ស្ថិតក្នុងភូមិទី៦ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម មានករណីក្មេងលង់ទឹកស្លាប់កុមារារងគ្រោះឈ្មោះ អួង រ៉ាឆាត ភេទប្រុស អាយុ៨ខែ ជនជាតិខ្មែរ នៅភូមិទី៦ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះសូទិន ចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញ សាកសពត្រូវប្រជាពលរដ្ឋស្រង់លើកដាក់លើផ្ទះ ក៏បានបង្កើតគណៈកម្មាធិការត្រួតពិនិត្យសាកសព មានការចូលរួមពីគ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំ ។

ផ្អែកតាមការធ្វើកោសល្យវិច្ច័យពិនិត្យសាកសពៈ ១-ផ្នែកក្បាលៈមានស្នាមពកហើម បណ្តាលមកពីធ្លាក់ទង្គិចនិងជណ្តើរថ្ម, ២-ផ្នែក ក ពុំមានស្លាកស្នាមអ្វីទេ និង៣-ផ្នែកដងខ្លួន ពុំមានស្លាកស្នាមអ្វីទេ ។

ករណីនេះកើតឡើងដោយសារមូលហេតុ ម្តាយទុកឲ្យកូនដេកលើអង្រឹងតែម្នាក់ឯង ហើយម្តាយចេញទៅទិញម្ហូប នៅមុខផ្ទះចំងាយប្រហែល២០០ម៉ែត្រពីផ្ទះ ពេលកូនក្រោកពីដេក វាររកម្តាយ ហើយធ្លាក់ពីលើផ្ទះតាមជណ្តើរលង់ទឹកស្លាប់តែម្តង។

ផ្អែកតាមការធ្វើកោសល្យវិច័យ និងតាមការបំភ្លឺរបស់គ្រួសារសព និងសាក្សី សមត្ថកិច្ចសន្និដ្ឋានបានថាៈ សាកសពកុមារាឈ្មោះ អួង រ៉ាឆាត ស្លាប់ដោយលង់ទឹកដោយខ្លួនឯង ពិតប្រាកដមែន ពុំមានពាក់ ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ ។

សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post