ភ្នំពេញៈ សមត្ថកិច្ចបានបង្ក្រាបជាក់ស្តែង ករណីជួញដូរនូវសារធាតុញៀន ដោយខុសច្បាប់ និងលួច (ទូរស័ព្ទ ប្រាក់) កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣និង៣០នាទី នៅចំណុចការដ្ឋានសំណង់ ផ្ទះល្វែង បុរីសម្បត្តិមាស ស្ថិតនៅក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ។
លោកអនុសេនីយ៍ឯក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជឹម សារ៉ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ ។ រីឯជនរងគ្រោះ ឈ្មោះយ៉េង យៀត ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់សម្បត្តិមាស ក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕