អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មន្ត្រីនគរបាលម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ពេលល្បាតក្នុងមូលដ្ឋាន ដោយត្រូវរថយន្តមិនស្គាល់ម៉ាកបុក បណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង កាលវេលាម៉ោង១១៖២០នាទី យប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយវត្តមហាមន្រ្តី តាមបណ្ដោយផ្លូវ១៧៣ កែងផ្លូវ១៩៣ ស្ថិតក្នុងភូមិ៣ សង្កាត់​អូឡាំព​ពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ មាស​សាឯម វីនីយ៉ា ភេទប្រុស អាយុ​២៧ឆ្នាំ មុខរបរជាមន្រ្តីនគរបាលរដ្ឋបាល​អូឡាំពិក (ព្រះនាម 15E) ខណ្ឌចំការមន បានរងរបួសក្បាលពីក្រោយ កកឈាមក្នុងខួរក្បាល ត្រូវរថយន្តសង្រ្គោះឯកជន ដឹកយកមន្ទីរពេទ្យមិត្ត​ភាពខ្មែរសូវៀត ដើម្បីសង្រ្គោះ។

ស្រ្តីជាម្ដាយរបស់ជនរងគ្រោះឈ្មោះ ឈឹម វ៉ាន់រឿន អាយុ៦៥ឆ្នាំ ឲ្យដឹងថា គាត់សព្វថ្ងៃមានកូនប្រុស២​នាក់ សុទ្ធតែមន្រ្តីនគរបាល។ លោកស្រីថា ដំបូងឡើយគាត់សម្រាន្តនៅផ្ទះទេ ស្រាប់តែមេប៉ុស្ដិ៍យកទូរស័ព្ទកូនតេមកប្រាប់គាត់ថា កូនប្រុសបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថយន្តបុក ហើយបើករត់គេចខ្លួនបាត់ស្រមោល។

ជាមួយគ្នា ស្ត្រីជាម្ដាយ បានអំពាវនាវឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ជនល្មើស ដែលបង្កគ្រោះថ្នាក់ដល់កូនប្រុសគាត់ផង ព្រោះជីវិតភាពគ្រួសារក្រលំបាក់ ដោយគ្មានអ្នករកស៊ីចិញ្ចឹមឡើយ ក្រៅពីកូនប្រុស ខណប្ដីរបស់គាត់ ត្រូវជាឪពុករបស់ជនរងគ្រោះ ក៏ធ្លាក់ខ្លួនពិការប្រើរទេះរុញ ដោយសារគ្រោះថ្នាក់ចរាចរណ៍ដូចគ្នា៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor