រិទ្ធី

កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨​ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងបានលុង និងស្រុកបរកែវ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញា ជា ពេជ្រ អយ្យកាអមសាលាដំបូងខេត្តរតនគិរី បានចុះបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២ករណី នៅក្រុងបានលុង និងក្នុងស្រុកបរកែវ ខេត្តរតនគិរី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៦នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថ។

ជនសង្ស័យបានទាំង៦ ដែលត្រូវបានឃាត់ខ្លួននោះគឺ៖ ១- ឈ្មោះ យ៉ែម ដាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (ពីបទរក្សាទុក និងជួញដូរនូវសារធាតុញៀន)។ ២- ឈ្មោះ រហ្វែក សាវី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិលំជ័រ ឃុំលំជរ័ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី (បទប្រើប្រាស់)។

៣- ឈ្មោះ សារីសាមិនី ភេទប្រុស អាយុ២៣ឆ្នាំ ជនឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (បទប្រើប្រាស់)។

៤- ឈ្មោះ លេង ប៊ុនធឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី (បទប្រើប្រាស់)។ ៥- ឈ្មោះ រឿន បូរិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្រ្តីនគរបាលក្រុងបានលុង ខេត្តរតនគិរី មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (បទប្រើប្រាស់) និង៦- ឈ្មោះ គឹម រតនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី​ (បទប្រើប្រាស់)។

កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានបានបញ្ជាក់ថា៖ ក្នុងនោះ វត្ថុតាងមានម៉្សៅក្រាមពណ៌សចំនួន១២កញ្ចប់ ទម្ងន់៤០.៤០ក្រាម(ថ្លឹងទាំងថង់) ថ្នាំញៀនប្រភេទគ្រាប់WY ចំនួន៤២គ្រាប់ ទម្ងន់៤.១៤ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនចំនួន២គ្រឿង ម៉ូតូចំនួន៣គ្រឿង ទូរសព្ទដៃចំនួន៤គ្រឿង ប្រាក់រៀលចំនួន២៩៣ ០០០រៀល អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (ថតចម្លងចំនួន១សន្លឹក) ខ្សែកចំនួន១ខ្សែ បណ្តោងចំនួន១បណ្តោង ចិញ្ជៀនចំនួន ១វង់ កាបូបចំនួន១ និងសម្ភារសេពគ្រឿងញៀនមួយចំនួន។

កងរាជអាវុធហត្ថ បញ្ជាក់ថា៖ ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យបង្ក្រាបគ្រឿងញៀននៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor