header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី 2 វគ្គ The Blind Audition សប្ដាហ៍ទី 06 នាយប់ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០១៨ ពិតជាបានធ្វើអោយមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងមែនទែន ដោយសារតែបេក្ខភាពដែលចូលរួមសុទ្ធតែមានសមត្ថភាពខ្លាំងៗ។

ជាក់ស្តែង កុមារី ម៉ៅ ចិន្ដា មកពីខេត្តបាត់ដំបង មានឪពុកជាជាងធ្វើពាង មានអាយុទើបតែ ១៤ឆ្នាំ បានលើកយកបទ អ្នកម្ដាយកម្សត់ មកធ្វើការបកស្រាយ ដោយច្រៀងមិនដល់ពាក់កណ្ដាលផង ទទួលបានការចុចប៊ូតុងពីគ្រូបង្វឹកទាំង ៣រូបតែម្តង ដោយសារតែសម្លេងខ្លាំងពីរោះរបស់ប្អូនស្រី និងមានការដណ្ដើមគ្នាជាខ្លាំង ចង់បានប្អូនស្រី តែចុងក្រោយប្អូនសម្រេចជ្រើសរើសយក គ្រូបង្វឹក សួស វីហ្សា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post