
បន្ទាយមានជ័យៈ លោក ឈួន សោភា ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥(គយក្រសួង) នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញចំនួនពីររបស់ក្រុមហ៊ុន អ៊ឹង លាង ប៉ូច ហៅ ពត ស្ថិតនៅចំនុចភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលសង្ស័យថា មិនបានអនុលោមភាពបង់ពន្ធគ្រឿងបន្លាស់រថយន្តនាំចូលតមមាត់ច្រក។


ការចុះត្រួតពិនិត្យឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត ដែលសង្ស័យថា មិនបានបង់ពន្ធខាងលើនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ៕



