header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវតីទំនើង២នាក់ ត្រូវបាន​សមត្ថកិច្ចនគរបាលខណ្ឌចំការមនឃាត់ខ្លួន ក្រោយពីពួកគេប្រើប្រើផ្លែឡាមឆូតគ្នាវាយទៅវាយមក បណ្ដាលឲ្យ​មានរបួសស្នាម។

ករណីខាងលើនេះ បានកើតឡើង​កាលពីវេលាម៉ោង៤៖៣០នាទីថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា​ ២០១៨ នៅត្រង់ចំណុចហាងអ៊ុតលក់មួយ ផ្ទះលេខ៤១N មហាវិថីព្រះនរោត្តម ក្រុម៣១ ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យុវតីទាំង២ ទី១-ឈ្មោះ វណ្ណា ស៊ីណែត អាយុ១៨ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរនារីបម្រើ​ខារ៉ាអូខេកូប្រា ស្នាក់នៅផ្ទះជួល ផ្លូវលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ (រងរបួសហើមបបូរមាត់ និងលើផ្ទៃមុខស្រាល)។ ទី២-ឈ្មោះ កើត សុវណ្ណមាលា អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅ ផ្ទះលេខ៥៣N ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (រងរបួសដាច់ពីខ្ទង់ច្រមុះ ដល់លើថ្ពាល់ខាងឆ្វេង និង ដាច់ឆូត លើក្បាលពោះ (ដោយសារផ្លែឡាម )។

សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានប្រាប់ថា  មុនពេលកើតហេតុឈ្មោះ កើត សុវណ្ណមាលា កំពុងនៅផ្ទះជាប់ហាងអ៊ុតសក់ ទីតាំងកើតហេតុខាងលើ ស្រាប់តែឃើញឈ្មោះ វណ្ណា ស៊ីណែត ដើរចូលហាងអ៊ុយសក់ ភ្លាមនោះឈ្មោះ កើត សុវណ្ណមាលា បានដើរទៅសួរនាំ ឈ្មោះ វណ្ណា ស៊ីណែត រឿងហេតុនិយាយឆាតសំឡេងតាមទូរស័ព្ទ ពីបញ្ហាបរិយាកេរ្តិ៍ ភ្លាមនោះក៏បានឈ្លោះប្រកែកពាក្យសំដី ដោយខឹងពេកឈ្មោះ កើត សុវណ្ណមាលា បានទះកំភ្លៀងមួយដៃ រួចក៏វាយប្រតាយប្រតប់បោចសក់ គ្នាទៅវិញទៅមក ខណៈវាយបោចសក់គ្នានោះ ឈ្មោះ វណ្ណា ស៊ីណែត បានលូកដៃយកផ្លែឡាម នៅទូដាក់កញ្ចក់ អ៊ុតសក់ ក្បែរទូរស័ព្ទរបស់ខ្លួន មកកាន់នៅដៃឆូតទៅលើមុខ កញ្ជឹងក និងក្បាលពោះរបស់ឈ្មោះ កើត សុវណ្ណមាលា បណ្តាលឲ្យដាច់ឈាម ពេលនោះឈ្មោះ សំ លីណា ភេទស្រី អាយុ២៦ឆ្នាំ ផ្ទះនៅក្បែរនោះ ឃើញក៏ស្ទុះចូលឃាត់ ក៏ត្រូវបានរងរបួសចេញឈាម ដោយសារផ្លែឡាម ចំនួន២ម្រាមដៃដែរ ក្រោយមកកម្លាំងប៉ុស្តិ៍នគរបាលទន្លេបាសាក់ ចុះអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធី។

បច្ចុប្បន្នយុវតី​ទាំង​២នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post