header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ រថយន្តជាច្រើនគ្រឿង បានជាប់ផុង និងក្រឡាប់ បែកកង់ បែកប្រែងម៉ាស៊ីន បង្កឲ្យមានការកកស្ទះបន្តកន្ទុយ ដូចគេគោរពទង់ជាតិ ពេញលើដងផ្លូវជាតិ៤៨ ស្ទើរគ្រប់២៤ម៉ោង។ ករណីនេះ បានកើតឡើងនៅក្នុងភូមិសាស្ត្រចំណុចអន្លង់តាកែវ ស្ថិតក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូប ស្រុកកោះកុង ខេត្តកោះកុង ហើយវាបានក្លាយជាតំបន់ក្ដៅកំពុងពេញនិយម។

ពេញនិយម ព្រោះថា ហេតុការណ៍នេះ បានធ្វើឲ្យអាជ្ញាធរកំពុងឈឺក្បាល ដោយសារការអ៊ូ ត្អូនត្អែរពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ចំពោះមុខ ក្នុងការធ្វើដំណើរប្រកបការងាររកស៊ីដឹកជញ្ជូនទំនិញប្រចាំថ្ងៃ លើកំណាត់ផ្លូវជាតិមួយខ្សែ ដែលមើលទៅឃើញសុទ្ធតែភក់។

ករណីនេះ បានកើតឡើងតាំងពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បញ្ជូនកម្លាំងចុះសម្រួលសណ្តាប់ធ្នាប់ នៅកន្លែងកើតហេតុ ខណៈមានរថយន្តជាច្រើន កំពុងកកស្ទះ ដោយសារការជាប់ផុងនៃរថយន្តដឹកទំនិញធំៗ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post