header ads

Sponsor

ពិសី

ភ្នំពេញ ៖ មុននេះបន្តិចល្ងាចថ្ងៃទី ០៧ កញ្ញា ឆ្នាំ ២០១៨នេះ តាមរយៈគណនី ឯកឧត្តម ទេសរដ្ឋមន្ត្រី សុខសុវណ្ណ វឌ្ឍនាសាប៊ុង (វិល្លាម) ដែលជា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ និងប្រធានគណបក្សខ្មែរក្រោក មានការប្រតិកម្មយ៉ាងខ្លាំង ចំពោះគម្រោងអភិវឌ្ឍន៍ នៅតំបន់ឆ្នេរ ដោយការចាក់ដីក្រហមចូលទៅក្នុងសមុទ្រ ដោយលើកបានលើកឡើងថា៖

ទេីបតែមានទេដែលយកដីក្រហមលុបសមុទ្រធម្មជាតិ ដ៏ស្រស់ស្អាតដែលជាសម្បត្តិជាតិដេីម្បីអោយឈ្មួញអភិវឌ្ឍន៍ , តេីគំរោងអភិវឌ្ឍន៍នេះក្រសួងណាអ្នកផ្ដល់អោយ ហេីយអាជ្ញាធរមានបានសិក្សាច្បាស់លាស់ទេពីផលប៉ះពាល់ ? ព្រោះវារៀងប្លែកបន្តិចដែលយកដីក្រហមចាក់លេីឆ្នេរសមុទ្រ សូមអាជ្ញាធរពាក់ព័ន្ធមេត្តាបំភ្លឺ ។

ឯកឧត្តមក៍បានបន្តថា លោកអាចនឹងចុះសិក្សាបញ្ហានៅក្រុងព្រះសីហនុក្នុងពេលឆាប់ៗដេីម្បីរកដំណោះស្រាយជូនបងប្អូនក្រុងព្រះសីហនុ ដាក់ទៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ។

ក្រោយទទួលបានងារ និងតួនាទី ដែលព្រះមហាក្សត្រត្រាស់បង្កប់ និងឡាយព្រះហត្ថលេខានៅថ្ងៃទី០៦​ ខែកញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តមបានបន្ថែមថា ៖ ភារកិច្ចថ្មីនេះ ជាអំរែក និងទំងន់ ដែលត្រូវដោះស្រាយបញ្ហាជូនពលរដ្ឋ ក្នុងភាពជាអ្នកបំរេីរបស់ពលរដ្ឋ

សូមបងប្អូនជនរួមជាតិផ្ដល់ព័ត៌មានមកខ្ញុំបាទប្រសិនជាបងប្អូនជួបបញ្ហាអយុត្តិធម៌ ការរំលោភបំពាន ការស៊ីសំណូក ការជិះជាន់ ភាពអសកម្ម ដែលកេីតឡេីងពីមន្ត្រីរាជកាសាធារណៈ ឬការផ្ដល់សេវាសាធារណៈមិនបានគ្រប់គ្រាន់ដោយខ្វះក្រមសីលធម៌ បញ្ហាជនអន្តោប្រវេសន៍មកបង្ករភាពស្មុគស្មាញដល់កម្ពុជា «ក្រុងព្រះសីហនុ» ខ្ញុំបាទនិងប្រឹងប្រែងអោយអស់ពីលទ្ធភាពក្នុងការជួយបងប្អូនជនរួមជាតិដោះស្រាយបញ្ហាទាំងនេះ

ក្នុងនាមខ្ញុំជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មកពីគណបក្សខ្មែរក្រោក ខ្ញុំបានទទួល «អំរែក និង ទំងន់» នេះគឺដេីម្បីមានឱកាសកសាងជាតិមាតុភូមិ
យកគំនិតថ្មីនៃយុវជនជំនាន់ថ្មីក្នុងការសាបព្រួសក្នុងបរិបទនយោបាយ ជាពិសេសបំផុតគឺមានឱកាស ការពារប្រយោជន៍បងប្អូនជនរួមជាតិ ការពារសិទ្ធ ការពារអំណាចរបស់បងប្អូនជនរួមជាតិ និងធ្វេីជាតំណាងអោយពលរដ្ឋរងគ្រោះទាំងអស់ក្នុងការតស៊ូមតិទាមទាអ្វីដែលយេីងបាត់បង់ត្រឡប់មកវិញ ទាំងសិទ្ធនិងអំណាច !
ព្រោះមានតែការតតាំងដោយឈរលេីបទដ្ឋានគតិយុត្តិច្បាប់ប៉ុណ្ណោះដែលមានទំងន់អាចដោះស្រាយបញ្ហាជាតិនិងបញ្ហារបស់ប្រជាជាតិបានរលូន ហេីយការអនុវត្តន៍នេះដោយអនុលោមទៅតាមច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់
ដែលមានភាៈសំខាន់ៗ៣ជាធំ

១ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានតួនាទី ផ្ដល់មតិ ផ្ដួចផ្ដេីមគំនិតលេីការរៀបចំគោកនយោបាយរបស់រដ្ឋាភិបាល

២ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានតួនាទីចូលរួមអោយយោបល់ សិក្សា កែប្រែ ស្ថាបនាលេីលេីសេចក្ដីព្រាងច្បាប់មុនគណរដ្ឋមន្ត្រីអនុម័ត្ត , និងរៀបចំនិតីវិធីតតាំងទៅព្រឹត្តសភាចំពោះច្បាប់ដែលអនុម័ត្តដោយរដ្ឋសភាប្រសិនជាមិនប្រក្រតី

៣ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានតួនាទី ប្ដឹងទៅនាយករដ្ឋមន្ត្រី រាយការទៅនាយករដ្ឋមន្ត្រីនូវអំពេីអយុត្តិធម៌ ភាពអសកម្ម ការរំលោភណាមួយរបស់រដ្ឋមន្ត្រីទៅលេីពលរដ្ឋ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post