header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្ដាលៈ លោកគ្រូបង្រៀនម្នាក់ ត្រូវរថយន្តមួយគ្រឿង បុកបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម ហើយបើករត់បាត់ស្រមោល ខណៈគ្រូបង្រៀនរូបនេះ ជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨៖២៥នាទីយប់ ថ្ងៃច័ន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លើកំណាត់ផ្លូវលេខ២១ ត្រង់ចំណុចភូមិព្រែកអុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ​ខេត្តកណ្តាល។

សមត្ថកិច្ចឲ្យដឹងថា មានរថយន្តមួយគ្រឿង (មិនស្គាល់អត្តសញ្ញាណ) បានបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូម៉ាក SUZUKI VIVA ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1A-3051 បើកបរដោយឈ្មោះ មៃ ប៊ន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាគ្រូបង្រៀន មានទីលំនៅភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្ត បានបន្ថែមល្បឿនបើករថយន្តរត់គេចខ្លួនបាត់។

យោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយអ្នកបើករថយន្តប្រភេទទេសចរណ៍ បើកបរក្នុងល្បឿនលឿន (ត្រង់ចំណុចផ្លូវកោង) ដោយខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

ក្រោយពេលកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីវាស់វែង និងធ្វើកោសល្យវិច័យរួចរាល់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post