អាម៉ាប៉ាប៉ាញ៉ូស

ស្វាយរៀងៈ ជនសង្ស័យ​ជា​ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀង​ កសាងសំណុំរឿងបញ្ជូនសាលាដំបូងខេត្ត​ ពីបទយកទឹកក្ដៅស្រោចលើម្រាម​ជនជាតិចិនដូចគ្នា បណ្ដាលឲ្យរងរបួសធ្ងន់​។

អធិការងក្រុងបាវិត លោក​អនុសេនីយ៍ឯក គោយ យៀង បានឲ្យដឹងថា កាលពី​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២៖៣០នាទីរសៀល អធិការដ្ឋាននគរបាលក្រុងបាវិត​ បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ហ្វួ ធីងនុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកកាស៊ីណូក្រោន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់/ក្រុងបាវិត ខេត្តស្វាយរៀង មានទីលំនៅខេត្តស៊ីឈន ប្រទេសចិន កាន់លិខិតឆ្លងដែនលេខE95464297 ថា កាលពីជាង៧យប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្នុងបន្ទប់បរិវេនកាស៊ីណូម៉ុកបាយ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់/ក្រុងបាវិត ខេត្តស្វាយរៀង មានមនុស្ស៧នាក់ បានយកទឹកក្តៅមកស្រោចនៅលើដៃទាំងពីររបស់គេ បណ្ដាលឲ្យ​របួសជាទម្ងន់​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យពន្លឺបូពារ៍ ក្រុងបាវិត។

ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចបានចុះស្រាវជ្រាវរហូតដល់ម៉ោង៥ថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចរកឃើញជនសង្ស័យម្នាក់ ឈ្មោះ ចាង ហោធាន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មានទីលំនៅខណ្ឌយុងចូវ ខេត្តហូណាម ប្រទេសចិន មុខរបរ បុគ្គលិកក្រុមហ៊ុនភីងអានលិខិតឆ្លងដែន(យកទៅពន្យាទិដ្ឋការ) យក​មកសាកសួរនៅអធិការដ្ឋាន។ ចំណែកជនសង្ស័យ៦នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់មកផ្តន្ទាទោសតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor