អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានសម្រេចដាក់ លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានក្រុមការងារថ្នាក់កណ្តាលជំនួយសម្តេចតេជោ ហ៊ុន សែន ចុះជួយការងារនៅខេត្តកណ្តាល ។ នេះបើ​តាមសេចក្តីសម្រេចរបស់គណៈចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។

យោងតាមសេចក្តីសម្រេច ចុះថ្ងៃទី១៨ ខែកញ្ញា ប្រការ១ បានសម្រួលភារកិច្ចសម្តេចតេជោ ហ៊ុន សែន ពីប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល ព្រោះមានភារកិច្ចទទួល បន្ទុកដឹកនាំការងារគណបក្សនៅទូទាំងប្រទេស។

ប្រការ២ បានចាត់តាំង លោក អូន ព័ន្ធមុនីរ័ត្ន ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល ជំនួសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor