នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ បុរសជនជាតិអង់គ្លេសម្នាក់បានអះអាងថាបានឃើញ យន្តហោះ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបាត់ខ្លួនរងមិនឃើញអស់ជាច្រើនឆ្នាំ នៅក្នុងព្រៃនៃប្រទេសកម្ពុជា នេះបើតាមអ្វីដែលលោកបានរកឃើញនៅក្នុង ផែនទី របស់ Google ធ្វើឲ្យបណ្តាលព័ត៌មានធំជាច្រើនយកទៅចុះផ្សាយដូចជាសារព័ត៌មាន Reuters ជាដើម។
ក្នុងនោះ បុរសជនជាតិខាងលើក៏បានបង្ហោះវីដេអូផងដែរ ដោយបង្ហាញពិតៗថាលោកបានឃើញ យន្តហោះមួយមែន នៅក្នុងទឹកដីប្រទេសកម្ពុជា យ៉ាងណាការលើកឡើងរបស់លោកត្រូវបានខាង Space Views ចេញមកបញ្ជាក់ថាមិនមានយន្តហោះ MH370 នៅចំនុចដែលលោក Ian Wilso ថាបានឃើញនោះឡើយ ប៉ុន្តែលោក Ian Wilso នៅតែមិនអស់ចិត្ត ថែមទាំងចង់ធ្វើដំណើរមកពិនិត្យនៅចំនុចនេះដោយឧទ្ធម្ភាគចក្រ។
គួរបញ្ជាក់ថា ខាងកម្ពុជាក៏បានបដិសេដចំពោះព័ត៌មាននេះ ថាជាព័ត៌មានមិនពិត មិនមានយន្តហោះធ្លាក់ឡើយ ហើយបើមានមែន ប្រទេសម៉ាឡេស៊ី នឹងទាក់ទងមកជាមិនខាន។
ប្រភព: Reuters