header ads

Sponsor

រិទ្ធី

លោក ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សា និងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី កំពុងតែជួបជាមួយប្រជាពលរដ្ឋ១៧៩៣ គ្រួសារ ដែលមានទំនាស់ដីធ្លី ជាមួយក្រុមហ៊ុន សៀង ចាន់ហេង ស្ថិតនៅឃុំបឹងខ្យាង ខេត្តកណ្តាល

នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ។

លោក ពេជ្រ ស្រស់ ទៅជួយប្រជាពលរដ្ឋ តាមការស្នើសុំដើម្បីជួយដោះស្រាយវិវាទកម្មដីធ្លីប្រជាពលរដ្ឋ៦ភូមិ ស្មើ នៅឃុំ បឹងខ្យាង ខេត្តកណ្តាល ទាំងមូលជាមួយក្រុមហ៊ុន ឧកញ្ញា សៀង ចាន់ហេង ដែលបានរំលោភយកដីពួកយើង។ វិវាទដីធ្លីនេះមានរយៈពេលជាង១០ឆ្នាំហើយ

ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថានៅឃុំអំពៅព្រៃ ដី៤០០ ហិចតា ក្រុមហ៊ុនផ្តល់សំណង ជូនប្រជាពលរដ្ឋ ២០០ ០០០រៀល រីឯនៅឃុំមួយទៀត ១៨០ហិចតា ផ្តល់សំណង ម្នាក់៣០០ដុល្លា  

លោក អ៊ឹម តារា ហៅអូនតន តំណាងប្រជាពលរដ្ឋទូទាំងឃុំបឹងខ្យាង បាននិយាយថា៖ ជាយូរឆ្នាំមកហើយ ប្រជាពលរដ្ឋមិនហ៊ានដាក់ពាក្យបណ្តឹង ប៉ុន្តែខាងព្រែកស្លែង ​ប្តឹង១០ឆ្នាំ ទើបទទួលបានសំណង។  លោក អូនតន ធ្លាក់ទៅសាលាស្រុក​ សាលាខេត្តបួនដង តែមិនបានលទ្ធផល។           

លោក ពេជ្រ ស្រស់ ហ៊ានស្បថនៅមុខប្រជាពលរដ្ឋ មិនស៊ីលុយ មិនស៊ីសំណូក បើលោកធ្វើផ្ទុយពីសប្បថនេះ លោកឱ្យឡាកបុក រន្ទះបាញ់ស្លាប់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post