header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនង្ស័យជាអ្នកជួញដូរគ្រឿងញៀនចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន និងដកហូតថ្នាំញៀនជិតកន្លះគីឡូក្រាម​ កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១៩ ខែតុលា​ ឆ្នាំ២០១៨​ នៅចំណុចផ្ទះមួយកន្លែងភូមិត្រពាំងល្វា​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​ ។ 

​ ជនសង្ស័យទី១ ឈ្មោះ ឯម វិបុល​ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងម៉ាស៊ីត្រជាក់ រស់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ ទី២ ឈ្មោះ ឡឹក ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរធ្វើសំណង់ រស់នៅភូមិចំការស្បូវ ឃុំអង្គពពេល ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ​ និងទី៣ឈ្មោះ ស្រី ពៅ ភេទស្រី អាយុ២៤ឆ្នាំ មុខរបនារីខារ៉ាអូខេ ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​ មាន ស្រុកកំណើតនៅភូមិអង្គង ឃុំអង្គង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ 

​ តាមសមត្ថកិច្ចបានឲ្យដឹងថា​ ប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំងខាងលើ មានការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ទើបលោកវរៈសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបញ្ជាកម្លាំងនគរបាលប៉ុស្តិ៍កាកាបទី១ ចុះបង្ក្រាបនៅចំណុចខាងលើភ្លាមៗ និងឆែកឆេររកឃើញម្សៅក្រាមថ្លា សង្ស័យថ្នាំញៀនចំនួន២កញ្ចប់ធំ ស្មើ ទម្ងន់ជិតកន្លះគីឡូក្រាម ទើបឃាត់ខ្លួនជនសង្ស័យទាំង៣នាក់តែម្តង ។

​ទីតាំងខាងលើ ត្រូវនគរបាលបិទទ្វារចោលជាបណ្ណោះអាសន្នសិន ចំណែកជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំចាត់ការតាមច្បាប់ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post