header ads

Sponsor

រិទ្ធី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួងទំនាក់ទំន​ង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធា​ន​ក្រុមប្រឹ​ក្សាជា​តិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហា ពញាចក្រី ហេង សំរិន បានចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់​ជាផ្លូវការ​ស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសមិទ្ធផល​មួយចំនួនខេត្តកែប នៅសួនឧទ្យានសម្ដេចតេជោ ហ៊ុន សែន ខេត្តកែប នៅថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៨។ យោងតាមគេហទំព័រហ្វេសប៊ុក របស់លោកជំទាវ ម៉ែន សំអន។

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចូលរួមអបអរសាទរ ចំពោះសមិទ្ធផល ស្ដូបមិត្ដភាពកម្ពុជា-វៀតណាម នៅខេត្តកែប។ យើងទទួលបា​នសមិទ្ធផលថ្មីៗថែមទៀតដែលជាការ​លើ​កមុខលើកមុខមាត់ខេត្តឱ្យកាន់តែស្រស់ស្អាត់មួយកម្រិតទៀត។

លោកជំទាវបានស្នើ​សូមឱ្យអាជ្ញាធរគ្រប់លំដាកប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋចូលរួមការពារ​ស​មិ​ទ្ធ​ផ​ល​​ទាំងនេះឱ្យបានស្ថិតស្ថេរ គង់វង្ស យូរអង្វែងជាប្រយោជន៍របស់ខេត្ត របស់បង​ប្អូ​ន​​ទាំងអស់គ្នា ចូលរួមការពារបរិស្ថានឱ្យបានល្អ ទាំងបរិស្ថានឆ្នេរ បរិស្ថានសមុទ្រ បរិស្ថានភ្នំ ដែលទាំងអស់គ្នាសុទ្ធជាអេកូទេសចរណ៍ដ៏ទាក់ទាញរបស់ខេត្ត នាំ​ឱ្យ​មានចំនួនភ្ញៀវទេសចរណ៍កើនឡើង ជីវភាពប្រជាពលរដ្ឋយើង​ក៏កាន់តែ​ធូរធារ សុភមង្គល ភាពសុខដុមរមនាកាន់តែប្រសើរ។
លើសពីនេះទៅទៀត លោកជំទាវ ម៉ែន សំអន បានកោតសរសើរ និ​ង​វាយតម្លៃ​ខ្ពស់​ ចំពោះ​ថ្នាក់​ដឹក​នាំ​ខេត្តកែប ព្រមទាំងមន្ត្រីរា​ជការ​គ្រប់លំដាប់​ថ្នា​ក់ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ដែលបានរួមសាមគ្គីគ្នាយ៉ាងសកម្ម​អភិវឌ្ឍន៍​ខេ​ត្តកែប ​ឱ្យមា​ន​ការរីក​ចម្រើន មានសន្ដិសុខសុវត្ថភាពល្អ ធ្វើឱ្យជីវភាពរបស់​ប្រជាពលរដ្ឋយើង​កាន់តែប្រសើរឡើងឥតឈប់ឈរ។

ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប និងជាប្រធានគណៈ​កម្មាធិ​ការ​រណសិរ្សសាមគ្គី អភិឌ្ឍន៍មាតុភូមិកម្ពុជាខេត្តកែប ​ បានបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការជាមួយ​ប្រទេស​វៀតណាម មានទំនាក់ទំនងសហការ​បាន​ល្អលើគ្រ​ប់វិស័យរហូត​ឈាន​ដល់ការភ្ជាប់កិច្ចសហប្រតិបត្តិការ​ ​ដើម្បី​ភាពរីក​ចម្រើន​​របស់​ប្រទេសរវាងខេត្តទាំង​ពីរ ខេត្តកែបរបស់ប្រទេសកម្ពុជា ជាមួយ​ខេត្តគៀន យ៉ាង របស់ប្រទេ​សវៀត​ណាមបា​ន​យ៉ាងល្អប្រសើរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post