header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ ក្រុមជនសង្ស័យចំនួន៤នាក់ មានអ្នកបកប្រែភាសាចិន រួមជាមួយក្រុមសន្តិសុខយាមពេលយប់ចំនួន៣នាក់ទៀត របស់ក្រុមហ៊ុន (KW) ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនយកមកសាកសួរនាំ សង្ស័យពាក់ព័ន្ធជាមួយក្រុមធ្វើសកម្មភាពវាយកម្ទេចកាមេរ៉ាសុវត្ថិភាពបរិវេណខាងក្រៅរោងចក្រ ហើយចូលទៅក្នុងរោងចក្រ គាស់យកលុយ ដែលទុកសម្រាប់ប្រើការអស់ប្រមាណជាង២០០០ដុល្លារ ហើយគេចខ្លួនបាត់អស់នោះ ។

ករណីភ្ញាក់ផ្អើលនេះកើតឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចរោងចក្រកាត់ដេរសំលៀកបំពាក់ យីហោ ម៉ាកូស មេនូហ្វេក ធីរីង ខូលអិលធីឌី ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ក្នុងភូមិ ដីក្រហម ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

បើតាមសម្តីរបស់លោក ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តបាននិយាយឲ្យដឹងថា ករណីនេះ ក្រុមជនសង្ស័យអាចធ្វើសកម្មភាពនាវេលាទៀបភ្លឺ ដោយពួកគេបានវាយកម្ទេចកាមេរ៉ាសុវត្ថិភាព ហើយចូលទៅគាស់ទ្វាររោងចក្រ ចូលទៅយកកូនសោចាក់តុរបស់ប្រធានរោងចក្រ យកលុយបានចំនួន២១០០ដុល្លារអាមេរិក ហើយមិនតែប៉ុណ្ណោះ ក្រុមជនសង្ស័យបានយកកូនសោ យកទៅចាក់ទូដែកដើម្បីយកលុយទៀត ប៉ុន្តែលុយអត់មាននៅក្នុងទូដែកនោះឡើយ ទើបបិទវិញហើយគេចខ្លួន ។ នេះបើតាមការពិនិត្យរបស់ជំនាញកោសល្យវិច័យរបស់សមត្ថកិច្ច ។

ប៉ុន្តែអ្វីគួរឲ្យសោកស្តាយនោះ នៅពេលដែលទទួលបានព័ត៌មានក្រុមចោរចូលគាស់រោងចក្រយកលុយ ក្រុមអ្នកសារព័ត៌មានទៅដល់ដើម្បីផ្តិតយករូបភាព និងព័ត៌មានជាក់លាក់ សន្តិសុខយាមនៅខាងមុខរោងចក្រ ព្រមឲ្យចូលទៅហើយ ស្រាប់តែលោកជា វណ្ណា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្ត បែរជាមិនឲ្យក្រុមអ្នកសារព័ត៌មានចូលទៅវិញ សង្ស័យលោកខ្លាចបែកធ្លាយរឿងអ្វីមួយ ឬមួយក៏លោកខ្មាស់ក្រុមអ្នកសារព័ត៌មាន ដោយសារតែរឿងក្រុមចោរគាស់រោងចក្រជាច្រើនករណីមកហើយ ក្នុងខេត្តកំពង់ស្ពឺ មិនដែលចាប់បាន សូម្បីតែមួយករណីនោះ ខណៈដែលបទល្មើសកើតឡើងច្រើនករណីចោរលួច ឆក់ ជាដើម មិនដែលឃើញកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនោះចាប់បានឡើយ។

ពាក់ពន្ធ័រឿងលោក ជា វណ្ណា ប្រធានការិយាល័យមិនឲ្យអ្នកសារព័ត៌មានចូលថតនៅក្នុងរោងចក្រចោរលួចគាស់រោងចក្រយកលុយនោះ លោកឆ្លើយយ៉ាងខ្លីតាមទូរសព្ទ័ថា លោកមិនដឹងទេ មិនបាន មិនឲ្យអ្នកណាចូលនោះទេ រួចក៏ចុចបិទទូរស័ព្ទ ។ នេះជាលេសរបស់លោកប្រធានការិយាល័យកម្រិតស្រាល មិនសូវបង្ក្រាបបទល្មើស ដែលនៅក្នុងខេត្ត ល្បែងមានច្រើនកន្លែងណាស់។

លោកស្នងការនគរបាលខេត្តបានបន្តទៀតថា តាមការពិនិត្យស្លាកស្នាមនៅកន្លែងកើតហេតុ គឺអាចជាខ្មោចស្រុកច្រើនជាងខ្មោចព្រៃ ព្រោះថា រោងចក្រនេះ មានទាំងជួលសន្តិសុខក្រុមហ៊ុនឯកជន (kw) មកយាមពេលយប់ទៀតផង ។ ចំណែកលុយដែលបាត់បង់ពិតប្រាកដ ដឹងចំនួនគឺ២១០០ដុល្លារ ទើបនគរបាលខេត្តឃាតបុរសអ្នកបកប្រែភាសាចិនម្នាក់ រួមជាមួយកម្លាំងសន្តិសុខយាមចំនួន០៣នាក់ទៀត របស់ក្រុមហ៊ុនឯកជនមានស្លាកយីហោ (KW) យកមកសាកសួរនៅស្នងការដ្ឋានខេត្ត ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post