header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ នារីកម្មកររោងចក្រម្នាក់ បានបាត់បង់ ជីវិតភ្លាមៗ ខណៈទៅលេងម្ដាយក្មេក មេឃកំពុងតែភ្លៀង ក៏ចុះដើរលុយទឹក ដែលលិចត្រឹមស្មងជើង រួចដើរទៅក្បែរបង្គោលភ្លើង​ ស្រាប់តែជួបរឿងអកុសលបែបនេះ ទើបបង្កការភ្ញាក់ផ្អើលឡើង ដល់ប្រជាពលរដ្ឋ​ រាយការណ៍​ប្រាប់សមត្ថកិច្ច​ និង​ក្រុមសង្គ្រោះ​៧១១​ ចុះមកជួយសង្គ្រោះដែរ​ តែអកុសល​នារីរងគ្រោះបានស្លាប់បាត់ហើយ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៨និង១០នាទី ថ្ងៃសុក្រ​ ទី១៩ ខែតុលា ២០១៨ ត្រង់ចំណុចផ្លូវលំ ចូលក្នុងភូមិទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពនារីរងគ្រោះមានឈ្មោះ សូ ស៊ីណា អាយុ ២៩ឆ្នាំ មុខរបរ​កម្មការិនីរោងចក្រ ស្នាក់នៅ និងធ្វើការនៅម្តុំចំការរដូង ។

បើតាមប្រភពព័ត៌មានពីម្តាយក្មេកនារីរងគ្រោះបានរៀបរាប់ភ្នាក់ងារខេមប៉ុស្តិ៍ ទាំងទឹកភ្នែកថា នៅមុនពេលកើតហេតុ កូនប្រសាររបស់គាត់ បានខលប្រាប់ថា ពេលចេញពីធ្វើការ នឹងមកលេងគាត់ នៅភូមិទួលពង្រ ហើយភ្លៀងបានធ្លាក់យ៉ាងខ្លាំង និងរលឹមរហូត ធ្វើឲ្យទឹកលិចផ្លូវអស់ ។

លុះដល់ម៉ោងកើតហេតុ ស្រាប់តែមានគេភ្ញាក់ផ្អើលថាមាន មនុស្សស្រីឆក់ខ្សែភ្លើងស្លាប់នៅ ក្បែរបង្គោលភ្លើង ដែលជិត និងកន្លែងគាត់ស្នាក់ ភ្លាមនោះគាត់ក៏ស្ទុះទៅមើល ក្រែងកូនប្រសារដែលថាមក លុះគាត់ ចេញមកមើលគេចោមរោម ពិតជាកូនប្រសារគាត់ពិតមែន ។

បច្ចុប្បន្នសពកំពុងរង់ចាំសមត្ថកិច្ចជំនាញចុះមកកោសល្យវិច័យ រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post