header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះវិហារៈ បុរសម្នាក់​ បានផឹកទឹកប្តូរនិស្ស័យចូលខ្លួនធ្វើឲ្យវង្វេងវង្វន់ វាយប្រពន្ធរបួសប៉ោងមុខដូចត្រូវស្រាំងទិច ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារភ្លាមៗ ។

ករណីហិង្សាក្នុងគ្រួសារនេះ កើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទ្រី ងៀង ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រីឯជនដៃដល់ជាប្តី ឈ្មោះ យ៉ាន ផៃ អាយុ៤៩ឆ្នាំ មុខរបរកសិករ បច្ចុប្បន្នស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ ។

មន្រីមូលដ្ឋានបានបញ្ជាក់ទៀតថា មូលហេតុដែលបង្កឲ្យមានអំពីហិង្សានេះកើតឡើងនេះ ក៏ព្រោះបុរសដែលជាប្តីស្រវឹងស្រាជារៀងរាល់ថ្ងៃ ។ នេះមិនមែនជាលើកទី១សម្រាប់គ្រួសារខាងលើនេះនោះទេ គឺអំពើហិង្សា​បានកើតឡើងជាញឹកញាប់ ។

ក្រោយកើតហេតុ មន្រ្តីមូលដ្ឋាន និងញាតិមិត្តជិតខាង បញ្ជូនស្ត្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ រីឯជនដៃដល់ត្រូវបានសមត្ថកិច្ចប៉ូលិសមូលដ្ឋានឃាត់ខ្លួនដើម្បីសួរនាំនិងចាត់ការបន្តតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post