header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរស២នាក់ បបួលកូនស្រីគេយក​ទៅដេកជាមួយ តែគេមិនព្រម ស្រាប់តែផ្ទុះកំហឹងបើករថយន្ដដេញបុកឪពុកម្ដាយរបស់ក្មេងស្រីខាងលើ តែសំណាងល្អបុកមិនត្រូវ ក៏ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យ​រថយន្ដខ្ទេចបើកទៅមុខលែងរួច។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃសុក្រ​ ទី១៩​ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចជិត​សំណង់​អនា​ធិបតេយ្យ​ ស្ថិតក្នុងភូមិព្រែកតាគង់​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

អ្នកបើកបរ​រថយន្ត​បង្កហេតុឈ្មោះ ហុយ​ សុងភី​ អាយុ២៩ឆ្នាំ មុខរបរ​បើករថយន្ត​ រស់នៅ ស្រុកស្អាង ខេត្តកណ្តាល​ និងអ្នករួមដំណើរ មិនត្រូវបានស្គាល់ឈ្មោះនោះទេ។

ប្រភពពីឪពុកម្តាយបានរៀបរាប់ប្រាប់ភ្នាល់ងារ CAM POST ថា ដំបូងឡើយ មិនដឹងបុរស​២នាក់នោះទៅផឹកស្រានៅឯណាទេ លុះផឹកស្រវឹងក៏បានមកនិយាយជាមួយកូនស្រីរបស់គាត់ អាយុទើប១៦ឆ្នាំ រួចក៏លួងលោមចុះឡើងៗ ក៏បបួលទៅរួមដំណេកជាមួយ ហើយប្រាប់ថា ចាំមកវិញអោយលុយ​ចាយ ឮដូច្នេះពួកគាត់ជាឪពុកម្ដាយ​បានដើរចេញមកហៅកូនចូលផ្ទះ រួចហាមឃាត់កូនមិនឲ្យទៅណា​ផ្ដេសផ្ដាស​ជាមួយអ្នកមិនស្គាល់ទេ​ ស្រាប់តែបុរស២នាក់នោះ បានមកឈ្លោះប្រកែកគ្នាជាមួយគាត់ ដែលជាឪពុកម្ដាយ ធ្វើឲ្យបុរសទាំង២នាក់នោះ ផ្ទុះកំហឹង ព្រោះមិនឲ្យកូនទៅជាមួយ ទើបដើរទៅបើករថយន្ត ម៉ាកកាមេរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកណ្តាល 2B-6323 ក្នុងល្បឿនលឿន​មកបំបុកម្តាយឪពុកក្មេងស្រីនោះ តែសំណាងល្អពួកគាត់ឃើញទាន់ក៏ស្ទុះទៅក្រោយបង្គោលភ្លើង ហើយបុរសដែលជាអ្នកបើក​ស្រែកមកថា​ បុកឲ្យ​ងាប់ម៉ងទៅ តែកាច់ចង្កូតមកបុក​បញ្ជិតបង្គោលភ្លើង បណ្តាលឲ្យទ្រេតកោងជិតដល់ដី និងខ្ទេចរថយន្តខាងមុខខ្លាំងយ៉ាងដំណំ​ តែនៅបើកបានទៅចេញទៀត រួចបន្ថែមល្បឿនគេចបាត់​ស្រមោល និងបណ្ដាលឲ្យស្ត្រីជាម្ដាយគេចដួលខ្លួនឯង ​រលោតជើង​ឆ្វេង​ផងដែរ ផ្អើលប្រជាពលរដ្ឋនៅជិតនោះចេញមកមើល។

មួយសន្ទុះក្រោយមកស្រាប់តែ​ ឃើញបុរសទាំង២នាក់នោះ បើករថយន្តដដែលនោះត្រឡប់​មកវិញ​ ក្នុងល្បឿនយ៉ាងលឿន​ តម្រង់មក​កន្លែងមនុស្ស​កំពុងឈរមើល ទើបគាត់ស្រែកអោយរត់ចូលក្នុងអោយផុតមក​ ភ្លាមនោះរថយន្តក៏បានមកបុកចំបង្គោលភ្លើងដដែលនោះ​ បាក់​រលំដល់ដី​តែម្ដង​ បណ្ដាលឲ្យបង្គោលភ្លើង​ដទៃទៀត​ឆ្លងភ្លើង ឃើញបង្គោលខ្លះដាច់​ និងបង្គោលខ្លះទៀត​ភ្លឹបភ្លែត​ៗ​ ភ្លាមៗនោះដែលគ្រាន់តែឃើញ​ជនល្មោមកាម​ទាំង២នាក់នោះ​ បើក​តម្រង់មកបុក​ដូច្នេះ​ ប្រជាពលរដ្ឋ​ដែលរត់ចែកជើងប្រសាចពេញវាលខ្សាច់នោះ​ នាំគ្នារត់មកជួយ​ចាប់​បុរសទាំង២នាក់នោះ រួចបញ្ចេញកំហឹងស្វាគមន៍ម្នាក់​មួយដៃម្នាក់មួយជើង​ និងវាយបែកកញ្ចក់រថយន្តខ្ទេច​ផងដែរ​ បណ្ដាលឲ្យបុរសដែលជិះរថយន្តជាមួយ​របួសធ្ងន់​សន្លប់ស្ដូក​ ត្រូវបាមរថយន្ត​គិលានសង្គ្រោះគ្លីនិក​ហុងហាក់​ មកដឹកយកទៅមន្ទីរពេទ្យ រីឯបុរសដែលជាអ្នកបើករថយន្ត​រងរបួសបែកមុខបែកមាត់​ និងប៉ោងភ្នែក បន្ទាប់មកទើបប្រជាពលរដ្ឋរាយការណ៍ប្រាប់អោយសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើចុះមកយកកន្លែងកើតហេតុ​ រួចធ្វើការឃាត់ខ្លួន​ វាយខ្នោះ​យកទៅសាកសួរនៅប៉ុស្តិ៍ផងដែរ។

ក្រោយកើតហេតុឪពុក និងម្តាយក្មេងស្រីជនរងគ្រោះ បានទៅដាក់ពាក្យនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីសុំឲ្យសមត្ថកិច្ចធ្វើការអន្តរាគមន៍៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post