header ads

Sponsor

រិទ្ធី

ដោយមើលឃើញពីភាពអយុត្ដិធម៌ដោយសារតែបុគ្គលមានអំណាចប្រើប្រាស់ប្រព័ន្ធយុត្ដិធម៌របស់រដ្ឋ ដើម្បីគំរាមកំហែង និងរំលោភយកដីធ្លីប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ និងអស់លទ្ធភាពក្នុងការជួយពួកគាត់ ទើបពួកខ្ញុំសម្រេចចិត្ដធ្វើវីដេអូនេះដើម្បីផ្ញើជូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅអឺរ៉ុបចូលរួមបាតុកម្មនៅក្នុងទីក្រុងប្រុចហ្សែល ប្រទេសប៊ែលហ្សិកថ្ងៃទី១៩ ខែតុលា ដើម្បីស្នើសុំឱ្យសភាអឺរ៉ុបដាក់សំពាធ លោកហ៊ុន សែន ឱ្យត្រួតពិនិត្យនិងកែរតម្រូវប្រព័ន្ធយុត្តធម៌មួយនេះជាបន្ទាន់។

នេះជាសំណេរអមដោយវីដេអូររយៈពេលជាង២នាទីរបស់អង្គការមាតាធម្មជាតិ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។

ក្នុងវីដេអូរនេះបានរៀបរាប់ថា៖ ពួកខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងថាប្រជាពលរដ្ឋ រងគ្រោះដែលពួកយើងខ្ញុំសម្ភាសន៍កាលពីលើកមុនចំនួន៣គ្រួសារ បង្ខំចិត្តបោះបង់ការតស៊ូ ដោយពួកគាត់បារម្ភខ្លាចមានវាសនាជាប់ពន្ធនាគារដូចប្រជាពលរដ្ឋរងគ្រោះដីធ្លីដទៃទៀត។

សមាជិកអង្គការមាតាធម្មជាតិ៣រូបដោយនិយាយម្នាក់ម្តងៗដោយចោទថា៖ ប្រព័ន្ធយុត្តិធម៌របស់រដ្ឋត្រូវបានប្រើប្រាស់ដើម្បីប្លន់យកដី និងផ្ទះរបស់ពួកគាត់ ប្រព័ន្ធយុត្តិធម៌យើង សព្វថ្ងៃ ត្រូវបានគេមើលឃើញថាកំពុងក្លាយជាឧបករណ៍ដ៏ពេញនិយមមួយសម្រាប់អ្នកមានលុយ និងអំណាច យកមកប្រើប្រាស់ក្នុងការគំរាមគំហែង និងប្លន់យកដីប្រជាពលរដ្ឋ

រីឯមេដឹកនាំយើងវិញ ដោយសាររវល់តែការពារតំណែងខ្លួនឯងច្រើនពេក ទើបមិនបានការពារសុខទុក្ខប្រជាពលរដ្ឋ ធ្វើឱ្យជនសន្តានចោរមួយក្រុមឆ្លៀតឱកាសលួច ឆក់ ប្លន់ សម្បត្តិអ្នកដទៃ និងសម្បត្តិជាតិ។

ចុងក្រោយ សមាជិកមាតាធម្មជាតិសូមសំណូមពរឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនខ្មែរដែលនៅក្រៅប្រទេស ចំណាយបន្តិចបន្តួចតាមតែអាចធ្វើទៅបានដើម្បីសង្គ្រោះជាតិយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក ក្រោមប្រធានបទ «អឺរ៉ុប និងអាស៊ី ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល»។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post