header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖ នៅវេលាម៉ោង១២ជាងថ្ងៃត្រង់ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់បោកបក់ខ្លាំងៗផងនោះអស់ពេលមួយម៉ោងជាងគេឃើញនៅតាមដងផ្លូវក្រុងស្វាយរៀងត្រូវជន់លិចដោយសារទឹកភ្លៀងស្ទើគ្រប់ផ្លូវ។ហើយចាប់ដើមខែតុលាឆ្នាំ២០១៨នៅក្រុងស្វាយរៀងពុំដែលធ្លាប់មានភ្លៀងធ្លាក់ដូចថ្ងៃនេះនោះទេ នេះក៏ជាលើកទី២ហើយសម្រាប់ក្រុងស្វាយរៀងក្នុងឆ្នាំ២០១៨ ដែលមានភ្លៀងធ្លាក់ខ្លាំងបណ្តាលអោយជន់លិចនៅក្នុងស្វាយរៀង ។

ក្នុងនោះក៏មានចុះកាយស្តារយកសំរាមចេញតាមមាត់ពីសំណាក់មន្ត្រីសាលាក្រុងស្វាយរៀងផងដែរ។ហើយកន្លងមកឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងធ្លាប់ធ្វើការងារអំពាវនាវដល់ពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដែលមានកើតឡើងហើយជាពិសេសបញ្ហា  ខ្យល់កន្ត្រាក់ ទឹកជំនន់ សត្វអសិរពិស រន្ទះ ជាដើម៕ ដោយ៖ភក្ដី

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post