header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្តីប្រពន្ធពីរនាក់ ជិះម៉ូតូមួយគ្រឿងចេញពីផ្ទះទៅទិញបន្លែនៅផ្សារដើមគរ មិនទាន់ដល់ផ្សារ​ផង ត្រូវជនសង្ស័យពីរនាក់ជិះម៉ូតូមកពីក្រោយឆក់កាបូបមិនបានសម្រេច ប៉ុន្តែដួលម៉ូតូ​បោកនឹងថ្នល់ រងរបួសរលាត់ដែជើង និងបែកមុខមាត់។ ចំណែកជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់ ដោយមិនរំខាងដល់សមត្ថកិច្ចបន្តិចសោះឡើយ​។

ហេតុការណ៍ខាងលើ​នេះ កើតឡើងកាល​ពីវេលាម៉ោង៥ទៀប​ភ្លឺថ្ងៃទី១៩ ខែតុលា ឆ្នាំ​២០១៨ ស្ថិតចំណុចចុងស្ពានអាកាស ស្ទឹងមានជ័យខាងលិច តាមបណ្តោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ជនរងគ្រោះពីរនាក់ប្តីប្រពន្ធមិនបានប្រាប់ពីអត្តសញ្ញាណនោះទេ មុនកើតរូបគាត់ទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាងហុងដាវ៉េវ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 1E-4297 ចេញពីផ្ទះនៅម្តុំភូមិឫស្សី ដើម្បីទៅទិញបន្លែនៅផ្សារដើម​គរ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យពីរនាក់ ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកមកពីក្រោយ រួចធ្វើសកម្មភាពលូក​ឆក់យកកាបូប ដែលប្រពន្ធគាត់ក្រវាត់ជាប់នៅនឹងចង្កេះមិនបានសម្រច ប៉ុន្តែ​បណ្តាលឲ្យដួលបោកនឹងថ្នល់រងរបួសប្តីរលាត់ដៃជើង និងបែកមុខមួយចហៀងសន្លប់ស្តូកស្តឹង មួយសន្ទុះទើបដឹងខ្លួនឡើងវិញ ចំណែកប្រពន្ធរងរបួសជើងឆ្វេងម្ខាងដើរមិនរួច។ ចំណែកជនសង្ស័យនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុក៏មានក្រុមអ្នកសាព័ត៌មានបានចុះមកដល់កន្លែងកើតហេតុ រួចបានជួយហៅម៉ូតូកង់បី ដើម្បីជួយដឹកម៉ូតូនិងជនរងគ្រោះយកត្រឡប់ទៅផ្ទះវិញ និងព្យាបាលរបួសដោយខ្លួនឯង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post