header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ស្វាយរៀង)៖នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់រោទិ៍ ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលការងារយុត្តិធម៌ នៅវេលាម៉ោង ២២.៥០យប់នាទី ធ្វើការចុះបង្ក្រាបករណីរក្សាទុក ឬ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ ប្រុស ០២ នាក់ ស្រី ០១ នាក់ ។

១.ឈ្មោះ ហ្វៀង ធីធឿ ភេទប្រុស អាយុ ៤៣ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាដក មានទីលំនៅភូមិ អូយាងតី សង្កាត់បិនហៀប ស្រុកតៀងតីង ខេត្តឡុងអាន ប្រទេសវៀតណាម ។

២.ឈ្មោះ វិន ធីបី ភេទស្រី អាយុ ៥៥ ឆ្នាំជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅខេត្តទីនយ៉ាង ប្រទេសវៀតណាម ។

៣.ឈ្មោះ ម៉ាយ ង៉ុកឡុង ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិវៀតណាម  មានទីលំនៅបច្ចុប្បន្ន ភូមិឡុងនឿង ស្រុកកឹងឃូក ខេត្តឡុកអាង ប្រទេសវៀតណាម ។

ចាប់យកវត្ថុតាងទាំងនោះរួមមាន ៖

១.ម្សៅក្រាមពណ៌សថ្លា ចំនួន ០៨ កញ្ចប់ (៤០៤ កញ្ចប់តូច)មានទម្ងន់ ១០៤.៨៥ ក្រាម (គិតទាំងសំបកវិចខ្ចប់)

២.កូនសៀវភៅ ចំនួន ០១ ក្បាល 

៣.ថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួន 

៤.កូនកន្ត្រៃ ចំនួន ០២ ។

៥.នាឡិកាចំនួន ០១ 

៦.លោហៈធាតុពណ៌លឿងចំនួន ០២ វង់

បច្ចុប្បន្ននេះឃាត់ខ្លួនជនសង្ស័យ និង វត្ថុតាងដើម្បីកសាងសំណុំរឿងបញ្ជួន ទៅតុលាការផងដែរ ៕ ដោយ៖ភក្ដី
 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post