header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ថៃៈ ពលករខ្មែរម្នាក់ ដែលមានតួ​នាទីជាកម្មករអគ្គិសនី ក្នុងខេត្តឈុនបុរី ប្រទេសថៃ ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម នៅលើបង្គោលភ្លើង ដោយមានអណ្តាតភ្លើងឆេះលើខ្លួនប្រាណផងដែរ ខណៈក្រុ​មការងារមានទាំងខ្មែរ និងមានទំាងកម្មករថៃ បានចុះត្រួតពិនិត្យខ្សែជាប្រចាំ ហើយក៏បានកាត់ផ្តាច់ចរន្តយ៉ាងមានសុវត្ថិភាពផងដែរ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅលើកំណាត់ផ្លូវលេខ៣៣១ ក្បែរជើងភ្នំកាប៊ីនបុរីស្ថិតក្នុងភូមិ ១០ឃុំណងព្រឺ ស្រុកផាណាត់និគម  ខេត្តឈុនបុរី ប្រទេសថៃ ដោយនៅទីនោះគេសង្គេតឃើញមានភ្នាក់ងារអគ្គិសនីឯកជនម្នាក់កំពុងជាប់នៅលើបង្គោលភ្លើង ដោយលើខ្លួនប្រាណមានអណ្តាតភ្លើងឆេះរោលរាលផងដែរ ដែលបញ្ហានេះ គឺបណ្តាលមកពីការឆក់ខ្សែភ្លើង។

នៅទីនោះដែរ ក៏មានអាជ្ញាធរមូលដ្ឋានក៏ដូចជាក្រុមការងារនៃអង្គភាពអគ្គិសនីបានយករថយន្តស្ទូចមកឡើងដោះយកជនរងគ្រោះចុះពីលើបង្គោល ដើម្បីប្រគល់ទៅអោយសមត្ថកិច្ចពិនិត្យ និងធ្វើកោសលវិច័យដោយចង់ដឹងថា តើការឆក់ស្លាប់នេះ បណ្តាលមកពីមូលហេតុអ្វី ព្រោះមុននឹងឡើងទៅលើបង្គោល គឺក្រុមការងារមានការកាត់ផ្តាច់ចរន្តរួចជាស្រេច ដើម្បីសុវត្ថិភាពរបស់ពួកគេចុះហេតុអ្វីបានជាត្រូវភ្លើងឆក់?

បើតាមការលើកឡើងពីសាក្សីម្នាក់ឈ្មោះ ផៃសាល កែវសុខ ជាកម្មករអគ្គីសនីរបស់ក្រុមហ៊ុនឯកជនមួយ ជាមួយនិងជនរងគ្រោះដែរនោះ បាននិយាយថា មុនពេលកើតហេតុ គឺពួកគេបានទទួលបញ្ជាពីប្រធានក្រុមហ៊ុនអោយចុះត្រួតពិនិត្យទៅលើខ្សែ ដោយសារតែក្រុមហ៊ុននេះជអ្នកម៉ៅការផ្តាច់មុខពីអង្គភាពអគ្គិសនីនៅក្នុងតំបន់នេះ ទើបពួកគេបានធ្វើការកាត់ផ្តាច់ចរន្តនៅខ្សែដើមទីរួចជាស្រេច ទើបនាំគ្នាឡើងទៅលើបង្គោលចំនួន៣នាក់ ក្នុងនោះក៏មានជនរងគ្រោះម្នាក់ដែរ។

ភ្លាមៗនោះដែរ ក៏ស្រាប់តែជនរងគ្រោះដែលជាពលករខ្មែរឈ្មោះ សឿ ជំនោរ ត្រូវបានចរន្តអគ្គិសនីឆក់យ៉ាងសាហាវជាទីបំផុត ដោយមិនអាចមានវិធីណាមួយជួយជនរងគ្រោះបានឡើយឯកម្មករថៃ២នាក់ទៀត បានរួចផុតពីសេចក្តីស្លាប់ដោយសារតែពួកគេនៅលើបង្គោលតែនៅខាងក្រោមខ្សែ។

បច្ចុ​ប្បន្នក្រុមតម្រួតថៃបានបញ្ជូនសពទៅកាន់កន្លែងត្រួតពិនិត្យ ។ ដោយឡែកកម្មករ និងមនុស្ស ដែលពាក់ព័ន្ធ គឺតម្រួតនឹងនាំខ្លួនយកទៅសាកសួរ ដើម្បីចង់ដឹងអំពីមូលហេតុនៃការឆក់ស្លាប់នេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post