header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ បុរសម្នាក់ សង្ស័យស្រវឹងស្រា ជិះម៉ូតូលឿនមិនប្រយ័ត្នរេចង្កូតជ្រុលទៅបុកឃឿនពុះចែកទ្រូងផ្លូវ បណ្តាលហោះទៅបុកលូដាក់ដាំដើមផ្កាបោកក្បាលស្លាប់នៅនិងកន្លែងកើតហេតុ យ៉ាងអាណោចអធម៌ កាលពីវេលាម៉ោង១២៖៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចក្បែរនឹងរោងចក្រម៉្សៅមី "ម៉ែនសារុន" ស្ថិតនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ រុន នីរឿន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាPMស្មគ្រ័ចិត្ត មានស្រុកកំណើតនៅ ភូមិដីដុះ ឃុំព្រែកតាទែង ស្រុកពញ្ញាឮ ខេត្តកណ្តាល។

បើតាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ 1-1234 បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតជ្រុលទៅបុកឃឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យហោះម៉ូតូទៅបុកនឹងថូរផ្កាដែលដាក់ដាំនៅលើសួនពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។ ចំណែកម៉ូតូវិញ រងការខូចខាតតិចតួចតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចធ្វើការវាសវែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារសាច់ញ្ញាតដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post