អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អនុវត្តតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរចំនួនជាង១០០គ្រឿង ដើម្បីដឹកជញ្ជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ទាំងអស់ ចេញពីរាជធានីភ្នំពេញ ទៅតាមបណ្តាលខេត្ត និងពីខេត្តមករាជធានីភ្នំពេញវីញ ដោយមិនយកប្រាក់ ក្នុងឱកាសបុណ្យភ្ជំបិណ្ឌប៉ុន្មានថ្ងៃនេះ។

នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយក្នុងសេចក្តីជូនដំណឹងនេះ ក៏បានបង្ហាញពីទីតាំងចំណតជាច្រើនកន្លែង ដើម្បីអោយបងប្អូនបានដឹង និងបានទៅទទួលនូវសេវាដឹកជញ្ជូនដោយមិនគិតថ្លៃនេះផងដែរ។

​រថយន្តក្រុងដឹកជញ្ជូនអ្នកដំណើរមិនយកប្រាក់នៅឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឡើងចំនួន១២០គ្រឿង ដោយដាក់ពង្រាយតាមគោលដៅច្រកចេញចូលរាជធានីភ្នំពេញ ។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញ ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post