header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ស្ទឹងត្រែងៈ យុវជនម្នាក់ មានអាការៈក្អួតចង្អោរ រហូតសន្លប់ស្ដូកស្ដឹង ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត បន្ទាប់ពីគេបានផឹកភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវអស់មួយកំប៉ុង។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០៖១៥នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

យុវជនរងគ្រោះ មានឈ្មោះ ស្រុន សូណា អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសង្កាត់កើតហេតុខាងលើ។

ពាក់ព័ន្ធករណីនេះ ម្ដាយរបស់ជនរងគ្រោះ ប្រាប់ភ្ញាក់ងារអង្គភាពសារព័ត៌មាន Cam Post នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ពេលបញ្ជូនកូនមកសង្គ្រោះបន្ទាន់ថា កូនប្រុសរបស់គាត់បានមានអាការៈមិនស្រួល ក្អួតចង្អោរ និងសន្លប់ ក្រោយពេលញ៉ាំខារ៉ាបាវអស់មួយកំប៉ុង។

ស្ត្រីរូបនេះ បញ្ជាក់ថា ក្រោយពេលកូនរបស់គាត់ ត្រឡប់មកពីជួយលក់ពងទានៅឯផ្សាររួចមក រូបគេក៏បានដើរទៅមើលគេលេងល្បែងប្រជាប្រិយនៅឯវត្តបាចុង។ ប៉ុន្តែមិនយូរនោះទេ កូនប្រុសគាត់ក៏ត្រឡប់មកផ្ទះវិញ ដោយមានអាការៈក្អួតចង្អោរតែម្ដង។ ភ្លាមៗនោះ គាត់ក៏បានសួរកូនថា កូនឯងកើតអី? កូនក៏ឆ្លើយថា “ខ្ញុំអស់កម្លាំង រកតែសន្លប់” ហើយគាត់ក៏សួរថា ម៉េចចឹងកូន? ទើបកូនប្រាប់ថា “ខ្ញុំមិនដឹងទេ មុននេះ ខ្ញុំបានផឹកខារ៉ាបាវអស់មួយកំប៉ុង ស្រាប់តែងងឹតមុខ រកដួល ទើបខ្ញុំដើមកផ្ទះឲ្យម៉ែឯងកោសខ្យល់ឲ្យខ្ញុំហ្នឹង”

ជុំវិញករណីនេះ នៅមិនទាន់មានការបញ្ជាក់ពីជំនាញកាំកុងត្រូល ឬក៏ក្រុមគ្រូពេទ្យជំនាញនៅឡើយទេ ដោយគ្រូពេទ្យជួយសង្គ្រោះយុវជនរងគ្រោះ សុំធ្វើការសង្គ្រោះអាយុជីវិតជនរងគ្រោះជាមុនសិន។

បច្ចុប្បន្ន យុវជនរងគ្រោះ ដែលបានផឹកភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវខាងលើ កំពុងស្ថិតក្រោមការជួយសង្គ្រោះរបស់លោកគ្រូពេទ្យ និងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post