header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយមានការសហការជាមួយប្រជាពលរដ្ឋល្អក្នុងមូលដ្ឋាន បានរាយការណ៍មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ ថាមាននារីសង្ស័យចំនួន២នាក់ កំពុងធ្វើសកម្មភាពឆ្គឹះសោរបន្ទប់ជួល របស់កម្មកររោងចក្រ ភ្លាមនោះសមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់បានជនសង្ស័យ២នាក់ នារីម្នាក់ និងម្នាក់ទៀតនារីតែងធ្វើប្រុស នៅវេលាម៉ោង២៖០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ជួល ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ ជូន ចាន់ណា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិត្បូងភ្នំ ឃុំតាក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។ ជនស្ស័យទី២-ឈ្មោះ ឃុត ប៊ុណ្ណា ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិរពើគម ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បច្ចុប្បន្ន ជនសង្ស័យទាំង២ ត្រូវបាននគរបាលប៉ុស្តិ៍ចោមចៅ១ នាំខ្លួនមកសួរនាំ និងកសាង សំណុំរឿងបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិកាដ្ឋាននគរបាលខណ្ឌដើម្បីបន្តនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post