header ads

Sponsor

រិទ្ធី

កញ្ញា ធី សុវណ្ណថា បានចេញសារព្រមានដោយទុកពេលតែ២៤ម៉ោងដល់ លោក ហេង យីន ហៅចំប៉ាបូស្បា ឱ្យសុំទោសជាសាធារណៈ ដែលបានប្រមាទឈុត “ទេពីស្រីសួគ៌​ឦសាន​បុរៈ។

តាមរយៈហ្វេសប៊ុកនៅថ្ងៃនេះ កញ្ញា ធី​ សុវណ្ណថា បានឱ្យដឹងថា៖ សារព្រមាន​ ២៤ម៉ោង ករណីប្រមាថ​ឈុត​ “ទេពីស្រីសួគ៌​ឦសាន​បុរៈ” សូមព្រមានលោក​ Heng Yin (ចំប៉ីខ្មៅ)​ ដែលបានប្រមាថ​លើពាក្យ ​“ឦសាន​បុរៈ” ​ឦសាន​បុរៈ​ ជាពាក្យតំណាង​ ឈុតវប្បធម៌ជាតិ​ខ្មែរ​ ជាឈ្មោះទីក្រុង​បុរាណខ្មែរ​ និងជាឈ្មោះនៃអតីត: ព្រះមហាក្សត្រខ្មែរ​ “ព្រះបាទឦសាន​វរ្ម័ន​ ទី១” នៅសតវត្ស​ ទី៦-៧ នៃប្រវត្តិសាស្ត្រខ្មែរ...

កញ្ញា ធី​ សុវណ្ណថា បានលើកយកភស្តុតាងថា៖ យោងតាម ​Video Live និង Post របស់លោក​ ពីម្សិលមិញបានថា​ "ឦសាន​បុរៈ​ ឈុតគ្មានអត្តសញ្ញាណជាតិ” និងបានភ្ជាប់ដោយរូប​ សើបចំអក់​ 😂 ជាច្រើន​.. ទង្វើលោកនេះជាការប្រមាថ បរិហាកេរ្ត៍​ លើសម្បត្តិ៍​វប្បធម៌ជាតិ​ខ្មែរ និងជាការប្រមាថលើឈ្មោះ​រាជធានីបុរាណខ្មែរ និងព្រះកិត្តិនាមរបស់អតីត​ព្រះមហាក្សត្រខ្មែរ​។

កញ្ញា សុវណ្ណថា ​បានព្រមានថា ផ្តល់ឱកាសឲ្យលោក​ ២៤ម៉ោង ដើម្បីទទួលកំហុស​ “លុបការផុសប្រមាថ” និងសុំទោសជានជាតិខ្មែរ​ ជាបន្ទាន់​ បើលោកនៅតែបំពាន​ ខ្ញុំនឹងសិក្សានិតិវិធីច្បាប់ ប្តឹងលោក​ ពីបទបរិហាកេរ្តិ៍​ និងបទប្រមាថអតីត: ព្រះមហាក្សត្រ​ ទៅក្រសួងព្រះបរមរាជវាំង ក្រសួងវប្បធម៌​ វិចិត្យសិល្ប​: សាលាដំបូង​ភ្នំពេញ​
និងសាលាខេត្តកំពង់ធំ​។

ជាងនេះទៅទៀត កញ្ញា សុវណ្ណថា ​ក៏បានឃើញមានការប្រមាថ លើសម្បត្តិវប្បធម៌ខ្មែរ​ ពីជនជាតិបរទេសខ្លះនាងខ្ញុំ​ កំពុងសិក្សានិតិវិធី​ ច្បាប់អន្តរជាតិ​

កញ្ញា សុវណ្ណថា បានលើកយកបណ្តាសារ “ជនណា​បំផ្លាញ​ ក្លោញ​ តម្រតេងព្រះអាទិត្យ (សម្បត្តិវប្បធម៌ជាតិខ្មែរ)​ ជននោះនឹងវិនាសអន្តរាយ” នេះជាបណ្តាសារ​ ចាទុកជាប់សិលាចារិកប្រាសាទ ត្រពាំងរពាក់​ នៃក្រុមប្រាសាទសំបូរព្រៃគុក ក្នុងខេត្តកំពង់ធំ​ ត្រូវបានបោះពុម្ភ​ និងផ្សាយដោយរដ្ឋបាលខេត្តកំពង់ធំ​។

សារព្រមាននេះធ្វើឡើងក្រោយពីលោក ហេង យីន ហៅចំប៉ីបូស្បា បានសរសេរក្នុងហ្វេសប៊ុកថា៖ តោះចេញទើសពេញទីតែម្ដងទៅ កុំឲ្យគេថា fake page ស្អីគេ ឦសានបុរៈ និយាយដល់បុរេប្រវត្តិ ឈុតគ្មានអត្តសញ្ញាណជាតិ 😂😂😂😂 សម្រាប់រចនាបថសម្បូរព្រៃគុក ខ្មែរនៅទទួលឥទ្ធិពលពីឥណ្ឌា ពេញប្រទេសសោះហ្នឹង រហូតដល់រចនាបថព្រះគោបានខ្មែរចេះច្នៃឲ្យមានលក្ខណៈជាតិនិយមបែបខ្មែរ😂😂😂
មើលបន្តិចស្មានតែឥណ្ឌា 😂😂😂😂😂

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post