header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយ ខណៈពេល បុរសជាម្ចាស់រថយន្តមួយគ្រឿង ម៉ាក COOPER MINI ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2AA 9558 ដែលបានបាត់រយះពេល៣ឆ្នាំហើយ បែរជាមកប្រទះឃើញរថយន្តរបស់គាត់វិញ នៅក្នុងយានដ្ឋានមួយកន្លែង ស្ថិតនៅផ្លូវលេខ ២១១ កែងនឹងផ្លូវលេខ ៣៣៦ សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ។

ក្រោយពេលបានឃើញរថយន្តរបស់គាត់ហើយ ម្ចាស់រថយន្តខាងលើបានតេទៅកាន់អាវុធហត្ថក្រុង ដែលរូបគាត់បានដាក់ពាក្យបណ្តឹង និងដម្កល់ឯកសារនៅទីនោះ បន្ទាប់ពីបានទទួលទូរសព្ទ័ ពីជនរងគ្រោះភ្លាម កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅដល់គោលដៅយានដ្ឋានខាងលើ តែដោយម្ចាស់រថយន្តថ្មី មិនចង់អនុញ្ញាតឲ្យកម្លាំងអាវុធហត្ថដកហូតទេ ដោយរូបគាត់អះអាងថា គាត់ជាមន្ត្រីជាប់កិច្ចសន្យាសាលាដំបូងរាជធានីភ្នំពេញ ។

តែទោះជាយ៉ាងណា កម្លាំងអាវុធហត្ថក្រុងនៅតែបង្អែកលើពាក្យបណ្តឹងជនរងគ្រោះ ដែលជាម្ចាស់រថយន្ត ដែលបានដាក់ពាក្យបណ្តឹងរយះពេល៣ឆ្នាំ បង្ខំយករថយន្តទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថដើម្បីដោះស្រាយគ្នាតាមនីតិវិធិ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post