header ads

Sponsor

រិទ្ធី

នៅថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញពិនិត្យស្ថានភាពផ្លូវ ប្រវែង៨,៧០០ម៉ែត្រ និងស្ពានស្អាង ដែលមានប្រវែង ៣០ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ស្ថិតនៅព្រំប្រទល់រវាងភូមិកំពង់ក្រមួន​ ឃុំព្រែកអន្ទះ និងភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដែលខូចខាត ដោយសារទឹកជំនន់ ដើម្បីរៀបចំផែនការជួសជុលឡើងវិញ។ នេះបើយោងតាមហ្វេសប៊ុកក្រសួងអភិវឌ្ឍន៍ជនបទ។

អមដំណើរដោយប្រតិភូ និងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង​ ដើម្បីដោះស្រាយឱ្យប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន។

ចំពោះស្ពានស្អាង(បាក់ក្បាលស្ពានម្ខាង)​ ស្ថិតក្នុងភូមិថ្មី​ ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង​ គ្រោង​ធ្វើស្ពានដែក​បេឡេ​ឡើងវិញ ដើម្បីឆ្លងកាត់​បណ្តោះ​អាសន្នសិន​ ក្រសួង​នឹងសិក្សាដើម្បីសាងសង់ស្ពាននេះឡើងវិញ នាពេលឆាប់ៗខាងមុខនេះ។​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post