header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ យុវតីម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ខណៈធ្វើដំណើរតាមម៉ូតូជាមួយសង្សារ ហើយបើកធ្លាក់ជង្ហុក បណ្ដាលឲ្យរេចង្កូតដួលបោកក្បាល។ គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃអង្គារ ១៥រោច ខែភទ្របទ ឆ្នាំច សំរីទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៣និង៥០នាទី នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៥-លេខ៦៦ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងសង្សាររបស់ខ្លួន បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា ឃ្លីក (CLICK) ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1V-7293 ដោយធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើ ម៉ូតូក៏បានធ្លាក់ជង្ហុក ហើយរេចង្កូតដួលដោយខ្លួនឯង បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ ខណៈនារីជាសង្សារស្លាប់នៅកន្លែងកើតហេតុ។

ជនរងគ្រោះមានឈ្មោះ ម៉ុម ពន្លក ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរនិស្សិត ជាអ្នកបើកម៉ូតូ បានរងរបួសធ្ងន់ និងសង្សារជិះពីក្រោយឈ្មោះ ស៊ិន មួយគា ភេទស្រី អាយុ២២ឆ្នាំ នៅភូមិឃុំជាមួយគ្នា មុខរបរនិសិ្សត (ស្លាប់នៅកន្លែងកើតហេតុ)។

ក្រោយពេលកើតហេតុ សាកសពបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post