header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ ដោយទ្រាំនឹងអំពើថោកទាប​មិនបាន នារីរងគ្រោះបានសម្រេចប្រាប់​រឿងរ៉ាវដល់បងប្រុស ហើយបងប្រុសក៏បានរាយការណ៍បន្តទៅកាន់សមត្ថកិច្ចជំនាញ​ចុះមកឃាត់ខ្លួនជនសង្ស័យជាឪពុកចុងតែម្តង​ដើម្បីនាំខ្លួនទៅសាកសួរ និងចាត់ការតាមនីតិវិធី ។

ករណីនេះបានភ្ញាក់ផ្អើលឡើង​កាលពីវេលាម៉ោង១៧ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

សមត្ថកិច្ចបានបង្ហើបប្រាប់ថា ជនរងគ្រោះ ឈ្មោះ គ. ស.ន.ទ. ស្រីអាយុ13ឆ្នាំ ។ រីឯជនសង្ស័ឈ្មោះជា វិន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅនៅភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី ។

ក្រោយពីបានទទួលបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារបានចុះទៅកន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋានដើម្បីសាកសួរបំភ្លឺ​ ។

ក្មេងរងគ្រោះនិយាយថា ឱពុកចុងបានចាប់ខ្លួនរំលោភរាប់ភ្លេចចំនួនដង តាំងតែពីឆ្នាំ២០១៧មកម្ល៉េះ ហើយបានគំរាមសម្លាប់ចោល បើសិនជាហ៊ានប្រាប់អ្នកដទៃ ។ ប្រភពថា ថ្ងៃរំលោភចុងក្រោយគឺនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល៣រសៀល នៅចំណុចលើផ្ទះរបស់ខ្លួន (បានសំរេច) ហើយបានគំរាមមិនឲ្យប្រាប់អ្នកណា បើប្រាប់ នឹងត្រូវសម្លាប់ចោល ។

ដោយទ្រាំនឹងអំពើថោកទាបរបស់ឪពុកចុងសារជាតិជាសត្វតិរិច្ឆាននេះមិនបាន ជនរងគ្រោះក៏សម្រេចចិត្តប្រាប់បងប្រុសបង្កើតរបស់ខ្លួន ហើយបងប្រុសនោះ ក៏រាយការណ៍ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងច្រេស ដើម្បីជួយអន្តរាគមន៍តែម្តង ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post